អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន ១ខ្នង ជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វឺសយូនីត នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តក និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន ១ខ្នង ដែលមានទទឹង ៩ ម៉ែត្រ បណ្ដោយ ៤០ ម៉ែត្រ និងមាន ៥បន្ទប់ ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានថ្លែងអំណគុណ និងកោតសរសើទៅដល់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ដែលបានខិតខំជួយគៀងគរសប្បុរសជននានា ជួយចូលរួមកសាងសាលារៀននេះតាំងពីចាប់ផ្ដើម រហូតបញ្ចប់ការសាងសង់ ជូនសិស្សានុសិស្សក្នុងស្រុកកណ្តាលស្ទឹង ឲ្យមានអគារសិក្សាមួយដែលមានលក្ខណៈសមស្រប ហើយសមិទ្ធិផលថ្មីមួយនេះ គឺជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឲ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសនាបតីតេជោហ៊ុនសែនជាស្ថាបនិកនៃយោបាយ ឈ្នះ-ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសុខសន្តិភាព។ ដូចនេះចូលបងប្អូនយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនិងសមិទ្ធផលទាំងនេះឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេស និងសង្គមជាតិយើង។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ មន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់នូវរាល់សូចនាករ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួនឲ្យល្អគ្រប់សូចនាករដែលបានកំណត់ សំដៅយកមកបម្រើការងារជាក់ស្ដែងស្របតាមស្តង់ដារអប់រំជាតិ។ ជាងនេះទៅទៀតសូមអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវខិតខំលើកគម្រោង ដើម្បីស្នើសុំថវិកាដែលទទួលបានមកពីសួយសាររ៉ែ ដើម្បីយកមកអភិវឌ្ឃន៍ វិស័យអប់រំ វិស័យសុខាភិបាល និងអភិវឌ្ឍន៍មូលដ្ឋានខ្លួន។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ ជាពិសេសត្រូវប្រយ័ត្ន ចំពោះខ្សែភ្លើងអគ្គិសនី ចៀសវាងបង្ករជាអគ្គីភ័យបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក៏បានចុះទៅពិនិត្យស្ថានភាពសាលាបឋមសិក្សាត្រពាំងវែងផងដែរ។

ព័ត៌មានដែលជាប់ទាក់ទង