ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ មិនតែប៉ុណ្ណោះ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ និងអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាព ដោយអនុវត្តអនាម័យជាប្រចាំ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ស្រុកកោះធំ ដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ និងបានរាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់សាខាកបាទក្រហមកម្ពុជាខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាមួយប្រជាពលរដ្ឋ។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋដែលរងគ្រោះដែលខ្យល់កន្ត្រាក់ សូមកុំមានការភ័យខ្លាចបន្តទៀត និងសូមបន្តប្រកបរបរចិញ្ចឹមជីវិតរបស់យើងបន្តទៀត ហើយជួសជុលនូវអ្វីដែលរងផលប៉ះពាល់នាពេលនេះ។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម សូមរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីកាត់ផ្ដាច់ការចម្លងជម្ងឺគ្រុនឈាម ត្រូវដេកក្នុងមុង ហើយក្នុងករណីសង្ស័យមានជំងឺគ្រុនឈាម ត្រូវរកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅឋាន ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា មិនត្រូវព្យាបាលនៅផ្ទះឡើយ ដែលអាចបណ្ដាលឱ្យយើងមានគ្រោះថ្នាក់ឈានដល់ការបាត់បង់ជីវិត នៅពេលដែលយើងទុកឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ។ ចំពោះមន្ត្រីសុខាភិបាល ត្រូវធ្វើការចុះបាញ់ថ្នាំសម្លាប់មូស នៅទីតាំងដែលមានផ្ទុះជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំ នឹងត្រូវដាក់ថ្នាំអាបេត តាមពាងទឹក អាងទឹក តាមផ្ទះរបស់ប្រជាពលរដ្ឋ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលលុបបំបាត់ជម្រកមុខខ្លា កន្លែងដែលអាចដាក់ទឹកបាន ដើម្បីរួមគ្នាលុបបំបាត់ចម្រកមុខខ្លានៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២២ខែ សីហា ឆ្នាំ ២០២៦
មានករណីខ្យល់កន្រ្តាក់ នៅចំណុចឃុំព្រែកថ្មី ដោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ដូចជា៖
១. ផ្ទះទី១ ឈ្មោះ អ៊ុម សារី ភេទ ស្រី អាយុ ៦៣ ឆ្នាំ រស់នៅតែម្នាក់ឯង មានបណ្ណ័សមធម៌ក្រកម្រិត២ ទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ផ្ទះធ្វើអំពីឈើ ជញ្ជាំងឈើ ដំបូលក្បឿង ខូចខាតរលំផ្ទះទាំងស្រុង។
២. ផ្ទះទី២ ឈ្មោះ ជា សុខគឹម ភេទ ស្រី អាយុ៦៧ ឆ្នាំមានទីលំនៅភូមិកំពង់ស្វាយកណ្តាល រស់នៅតែម្នាក់ឯងមានបណ្ណ័សមធម៌ក្រកម្រិត២ ឃុំព្រែកថ្មី ផ្ទះធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ខូចខាតរលំផ្ទះបាយខាងក្រោយទាំងស្រុង ផ្ទះទាំងមូលមានសភាពទ្រុឌទ្រោម។
៣. ផ្ទះទី៣ ឈ្មោះ ញឹម សឹម ភេទ ស្រី អាយុ ៦៥ នៅភូមិកំពង់ស្វាយកណ្តាលមានកូន២នាក់ មានបណ្ណ័សមធម៌ក្រកម្រិត ២ ផ្ទះធ្វើពីឈើ ជញ្ជាំងឈើ ដំបូលស័ង្កសី សភាពផ្ទះ ទ្រុឌទ្រោម ខូចខាត ផ្អៀងមិនអាចរស់បាន។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានផ្ដល់ជូនគ្រួសាររងគ្រោះមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកសុទ្ធ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, អាវមនុស្សធំ កូនក្មេង និងក្រមា ០១កញ្ចប់ និងថវិកា ១លានរៀល។

ព័ត៌មានដែលជាប់ទាក់ទង