ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង
ខេត្តកណ្តាល៖ កូនត្រី២០ម៉ឺនក្បាល និងត្រីមេពូជចម្រុះ ចំនួន ៣០គីឡូក្រាម ព្រមទាំងកូនបង្កងចំនួន ៣ម៉ឺនក្បាល ត្រូវបានលែងចូលទៅក្នុងទន្លេបាទី ត្រង់ចំណុចវត្តកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក Brune តំណាងក្រុមហ៊ុនទឹកបរិសុទ្ធ ហ្គេនស្បើក (Ganzberg) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ទិវាមច្ឆាជាតិ ១ កក្កដា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមស្រឡាញ់ ថែរក្សា ការពារ និងអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព និងនិរន្តរភាព។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ធនធានជលផលមិនមែនគ្រាន់តែជាសម្បត្តិធម្មជាតិដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀងជាតិ ប្រភពប្រូតេអ៊ីនសម្រាប់សុខភាព និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះការលែងកូនត្រី ត្រីមេពូជ និងកូនបង្កងនាឱកាសនេះ គឺមិនមែនជាពិធីជានិមិត្តរូបតែប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមជាក់ស្តែងក្នុងការបង្កើនបរិមាណផលស្តុកមច្ឆជាតិ និងស្តារប្រព័ន្ធជីវចម្រុះក្នុងទឹក។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ និងកោតសរសើរដល់ ក្រុមហ៊ុន ហ្គេនស្បើក (GANZBERG) ដែលបានចូលរួមឧបត្ថម្ភកូនត្រី និងកូនបង្កង សម្រាប់ពិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ខណ្ឌរដ្ឋបាលជលផលកណ្តាល រដ្ឋបាលស្រុកកណ្តាលស្ទឹង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមការពារធនធានមច្ឆជាតិ កុំឱ្យបាត់បង់ ឬផុតពូជ តាមរយៈការគោរពច្បាប់នេសាទ ជាពិសេសការគោរពរដូវបិទនេសាទ និងមិននេសាទក្នុងរដូវត្រីពងជាដាច់ខាត់ មួយវិញទៀត ប្រជាពលរដ្ឋត្រូវជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់ ការឆក់ត្រី និងការប្រើសារធាតុពុលក្នុងការនេសាទ ដែលអាចបំផ្លាញទាំងមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំ ចិញ្ចឹមត្រី និងបង្កើនការផលិតវារីវប្បកម្ម ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការត្រីក្នុងទីផ្សារ កាត់បន្ថយការពឹងផ្អែកលើការនេសាទធម្មជាតិ និងធានាឱ្យការប្រើប្រាស់ធនធានជលផលមានតុល្យភាព និងមានចីរភាព។

ក្រៅពីការអភិរក្សធនធានជលផល ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួម ពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ និងសមត្ថកិច្ច ប្រសិនបើបានដឹងពីសកម្មភាពល្មើសច្បាប់ ឬជនដែលប្រព្រឹត្តបទល្មើស ជាពិសេសមាតាបិតា និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសវាងអំពើខុសច្បាប់ ចំពោះយុវជនត្រូវបន្តផ្សព្វផ្សាយការអប់រំណែនាំទៅកាន់មិត្តភក្កិទាំងដោយផ្ទាល់ និងតាមបណ្តាញសង្គម។

ក្នុងបរិបទរដូវភ្លៀង និងការកើនឡើងនៃប្រភពទឹក ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមបង្ការជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ប្រភពទឹកដក់ ដែលជាជម្រកបង្កាត់ពូជមូសខ្លា បន្តដាក់ថ្នាំអាបែត និងអនុវត្តវិធានការបាញ់ថ្នាំកម្ចាត់មូសតាមការណែនាំរបស់មន្ត្រីជំនាញ  ឯកឧត្តមអភិបាលថែមទាំងបានអំពាវនាវដល់មាតាបិតា និងប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារការលេងទឹករបស់កុមារ ក្នុងអំឡុងរដូវទឹកឡើង ដោយមិនត្រូវទុកកុមារឱ្យលេងទឹកតាមទីកន្លែងដែលមានហានិភ័យដោយគ្មានការឃ្លាំមើលពីមនុស្សធំ។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដានាថ្ងៃនេះ មានការលែងកូនត្រី ២០ម៉ឺនក្បាល ត្រីគល់រាំង ២ក្បាល ត្រីរាជ ៣ក្បាល ត្រីមេពូជចម្រុះ ចំនួន ៣០គីឡូក្រាម និងកូនបង្កង ៣ម៉ឺនក្បាល ដើម្បីបង្កើនធនធានជលផលក្នុងធម្មជាតិឱ្យកាន់តែសម្បូរបែបថែមទៀត សម្រាប់ប្រយោជន៍សហគមន៍មូលដ្ឋាន។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកណ្តាល បានសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជលផល ចំនួន ១០៥លើក ដោយបានរុះរើ ដកហូតវត្ថុតាង រក្សាទុក និងបំផ្លាញចោល ចំនួន ៥៩ករណី  និងបានចុះឃាត់ចាប់ និងអប់រំណែនាំ ចំពោះការនេសាទដោយប្រើឧបករណ៍ខ្នាតមធ្យម និងខ្នាតធំ ក្នុងរដូវបិទនេសាទផងដែរ។

ព័ត៌មានដែលជាប់ទាក់ទង