កងរាជអាវុធហត្ថផ្ទៃប្រទេស ខេត្តកណ្តាល សៀមរាប ព្រៃវែង បានខិតខំតស៊ូតាមបង្ក្រាបចាប់មុខសញ្ញាជនល្មើសគប់ដុំថ្ម (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមដងផ្លូវជាតិលេខ ១ ស្រុកលើកដែក ប្រើកម្មភ្លើងខុសច្បាប់ និងគ្រឿងញៀន

អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។
ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់។
-កើតហេតុនៅវេលាម៉ោង២:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
+ជនរងគ្រោះ ០១នាក់ ឈ្មោះ ផ បណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំហៀងខាងស្ដាំ (ផុងលលាក្បាល) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
+ឃាត់ខ្លួនសង្ស័យចំនួន០៥នាក់រួមមាន÷
១-ឈ្មោះ ក វាស្នា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២លើក (លើកទី០១ ជាប់រយ:ពេល ០២ឆ្នាំ០៦ខែ និងលើកទី២ ជាប់រយ:ពេល ០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន)។
២-ឈ្មោះ អ ផាណា ( ហៅ ផរ៉ា ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿងញៀន) មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយ:ពេល ០១ឆ្នាំ ពីបទលួច។
៣-ឈ្មោះ ផ វិច្ឆ័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលនិងខេត្តព្រៃវែង ពីបទជួញដូរគ្រឿងញៀន។
៤-ឈ្មោះ អ សិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល ០១ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។
៥-ឈ្មោះ អ វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក (បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រួច ករណីគ្រឿងញៀន)
ទាំងបីនាក់ខាងលើ មានទីលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
++វត្ថុតាងចាប់យក
១-អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់ ៣០គ្រាប់ (របស់ កុសល្យ វាស្នា)
២-ម៉ូតូចំនួន ០៤គ្រឿង
៣-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
៤-និងសម្ភារមួយចំនួនទៀត
+++សភាពរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ផ បណ បានជិះម៉ូតូចេញពីផ្ទះទៅជួយផ្ទះបងប្រុសនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ពេលជិះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក Honda Beat ពណ៌ស+ខៀវ និងម៉ាក Suzuki next ពណ៌ស+លឿង ជិះមកទន្ទឹមគ្នា រួចបានយកដុំថ្មមកគប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលខាងស្ដាំ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន។
ក្រោយទទួលព័ត៌មានភ្លាម ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនិងកងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ហើយស្វែងរកឃាត់ខ្លួនបានជាបន្តបន្ទាប់ ដូចខាងក្រោម ៖
-នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនឈ្មោះ អ វិសាល នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនសង្ស័យបានសារភាព ។ នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយជំនាញស្នងការ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំង អហ បានធ្វើការស្រាវជ្រាវស្វែងរកឃើញជនសង្ស័យចំនួន ០៣នាក់
