វិទ្យាល័យហ៊ុន សែនសិរីដីដុះរៀបចំពិធីសង្គ្រាន្តដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥នៅស្រុកកៀនស្វាយ!

(ស្រុកកៀនស្វាយ)
នាថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥វិទ្យាល័យហ៊ុនសែនសិរីដីដុះស្ថិតក្នុងឃុំកំពង់ស្វាយស្រុកកៀនស្វាយបានខេត្តកណ្តាល។
បានរៀបចំពិធីសង្គ្រាន្តនិងដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥។
មានការអញ្ចើញចូលរួមពីលោកនាយក.លោក លោកស្រីនាយករងនិងក៍មានការនិមន្តព្រះសង្ឃសូត្រមន្តសំសេចក្តីសុខពីទេវតាឆ្នាំថ្មីនៅថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២៥។
ពិធីបុណ្យចូលឆ្នាំថ្មីជារបស់ខ្មែរយើងមានតាំងពីដូនតាមករហូតដល់បច្ចុប្បន្ននេះ។
កាលនៅក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃពួកវាមិនបានបងប្អូនប្រជាពលរដ្ឋយើងធ្វើបុណ្យឡើយហើយថែមទាំងកាប់សម្លាប់អស់ជាង៣លាន នាក់ថែមទៀតផង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានបក្សនិងប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ប្រទសជាតិមានសុខសន្តិភាពហើយព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញហើយបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យធ្វើទានជាក់ស្តែងនៅថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២៥ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេល៣ថ្ងៃ។
សូមជម្រាបថា!នៅវិទ្យាល័យហ៊ុនសែនសិរីដីដុះក៍មានរៀបចំពិធីបាញ់ទឹក រាំវង់នឹងការមានការចូលរួមពីយុវជ.យុវនារីរាប់ពាន់នាក់។
ដោយៈសម្រែកកូនខ្មែរ
