កម្លាំងប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់អំពើលួច(ម៉ូទ័របូមទឹក)ពេលលួចបានយកទៅលក់បានលុយទិញថ្នាំញៀនប្រើ!

( ខេត្តកណ្តាល
កម្លាំងប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូទ័របូមទឹកដែលកើតហេតុនៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៥ម៉ោង ២៣:១០នាទី។
នៅចំណុចស្ថិតនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់
ឈ្មោះប៉ក់ ចិន្តាភេទស្រី អាយុ៤៥ឆ្មាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់
ឈ្មោះវ៉ាន លីហៀងភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះពេល៦ខែ
លទ្ធផលតេស្តរកសារធាតុញៀន(+)វិជ្ជមាន។
សំភារ:បាត់បង់:
ម៉ូទ័របូមទឹក១ពណ៌ក្រហម
វត្ថុតាងចាប់យក:
ម៉ូទ័របូមទឹក១ពណ៌ក្រហម។
លោកវរសេនីយ៍ទោប៉ាច័ន្ឌវិសាលអធិការ រងស្រុកបានឱ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមុនពេលកើតហេតុ ជនរងគ្រោះបានបានយកម៉ូទ័របូមទឹកទៅដាក់ក្នុងចំការចេកដើម្បីបូមទឹកស្រោចដំណាំ លុះព្រឹកឡើងថ្ងៃទី៨/៤/២០២៥ ម៉ោង៧:០០នាទីជនរងគ្រោះបានដើរទៅដោតភ្លើងម៉ូទ័បូមទឹកស្រោចដំណំស្រាប់តែបាត់ម៉ូទ័រមិនឃើញសង្ស័យថាមានចោរលួចយកទៅក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដីឥដ្ឋពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ដីឥដ្ឋសហការជាមួយកម្លាំងនគរបាលយុត្តិធម៌បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយកសាកសួរនាំ។នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា:ខ្លួនបានលួចយកម៉ូទ័របូមទឹកមែនមូលហេតុខ្លួនត្រូវការប្រាក់យកទៅទិញគ្រឿងញៀនប្រើប្រាស់ហើយកន្លងមកខ្លួនរួមជាមួយឈ្មោះយុន វីឆុនភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលនឹងឈ្មោះភាស់រ័ត្នថាហៅឌុយ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិពពាលខែ២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលធ្លាប់លួចកាត់ខ្សែរភ្លើងរបស់ប្រជាពលរដ្ខចំនួន៣លើកមកហើយ។
ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ដោយៈសម្រែកកូនខ្មែរ
