លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយចុះបង្គ្រាបករណីគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ០៤នាក់និងអនុវត្តតាមដីការតុលាការ

(ខេត្តកណ្តាល)
ថ្ងៃចន្ទ័ថ្ងៃទី០៧ខែមេសាឆ្នាំ
២០២៥វេលាម៉ោង២២:៥០
នាទីចំណុចភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ(កៀនស្វាយ)
ជនសង្ស័យមានចំនួន០៦នាក់និងរត់គេចខ្លួន២នាក់។
១.ឈ្មោះខឺន ពិសិដ្ឋ (ហៅកោង)ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយ (ឃាត់ខ្លួន)(ជួញដូរ)។
២.ឈ្មោះស៊ឹម ថីភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)(ជួញដូរ)។
៣.ឈ្មោះរ៉េតដារ៉ុង(ហៅមិះ) ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិពពាលខែ២ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល(ឃាត់ខ្លួន)(ជួញដូរ)
៤.ឈ្មោះលាង ប៊ុនខេន(ហៅវ៉ាន់ឆា ) ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល(មានដីកាចាប់ខ្លួន២) ៖
៥.ឈ្មោះចក ភារុន ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល(គេចខ្លួន) ។
៦.ឈ្មោះស្រ៊ុន រស្មី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១.ម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំ
នួន ០៣កញ្ចាប់( មធ្យម២ តូច១)ទំងន់ ( ៣,៥៩ក្រាម) ។
២.សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
៣.ទូរសព្ទ័៣គ្រឿង។
៤.កាំបិតកែឆ្នៃចំនួន៥ដើម។
លោកព្រុំ សំណាងបន្តថា!
មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថាមានសកម្មភាពជួញដូរថ្នាំញៀននៅចំណុចដីឡូតិ៍ទុកចោលស្ថិតនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយ ក្រោយទទួលបានពត៌មានភ្លាម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយចុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យចំនួន
៣នាក់ប្រុសហើយកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យ។
យកមកសាកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋឈ្មោះខឺន ពិសិដ្ឋបានសារភាពថា៖ថ្នាំញៀន ( ម៉ាទឹកកក)ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនទើបតែទៅទិញពី
ឈ្មោះស្រ៊ុនរស្មីតម្លៃ២៥០.០០០រៀល(ម្ភៃប្រាំម៉ឺនរៀល)ដើម្បីយកមកវេចខ្ចប់លក់បន្តនិងប្រើប្រាស់ខ្លួនឯងផងហើយកន្លងមកខ្លួនធ្លាប់ទៅទិញថ្នាំញៀនពីឈ្មោះស្រ៊ុន រស្មីចំនួន៥ដងមកហើយក្នុងម្តងៗ តម្លៃ២៥០.០០០រៀល ហើយឈ្មោះរ៉េត ដារ៉ុង(ហៅមិះ)តែងតែមកទិញថ្នាំញៀនពីខ្លួនម្តងៗតម្លៃ១០០.០០០ ៛ដប់មុឺនរៀល។
ក្រោយពីសាកសួរនាំរួច ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងកសាងសំណុរឿងបញ្ចូនទៅតុលាការបន្តនិតិវិធី។
ដោយៈសម្រែកកូនខ្មែរ

