«ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ១ភូមិ សរុបចំនួន ២១៤១ បណ្ណ នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ»

ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តព្រែក ឃុំកំពង់ស្វាយ រដ្ឋបាលស្រុក សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ១ភូមិ សរុបចំនួន ២១៤១ បណ្ណ នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល តំណាងឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម ខុន សិរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោក ស៊ុន ប៊ុណ្ណា ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ស្វាយ។
សមាសភាពចូលរួម៖
-លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក
– លោកអភិបាល អភិបាលរងស្រុក
– លោក-លោកស្រីនាយក នាយករងរដ្ឋបាលស្រុក
– លោកមេបញ្ជាការកងកម្លាំងទាំងបី
– លោក-លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក
– លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
– លោកប្រធានមន្ទីរបង្អែកស្រុក
– លោក-លោកស្រីមេឃុំគ្រប់ឃុំ(សម្រាប់ឃុំកំពង់ស្វាយ សមាជិកក្រុមប្រឹក្សាឃុំ
– លោក-លោកស្រីស្មៀនឃុំគ្រប់ឃុំ
– លោក-លោកស្រីប្រធានមណ្ឌលសុខភាពគ្រប់ឃុំ
– លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ
– លោក-លោកស្រីមេភូមិ នៃឃុំកំពង់ស្វាយ
– ប្រជាការពារភូមិព្រែកដូង
– យុវជន សសយក ក្រុមកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជា
– អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAF)
– ប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិក្នុងឃុំកំពង់ស្វាយចំនួន ៤០០នាក់
