អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំត្រួតពិនិត្យគម្រោងឃុំ-សង្កាត់ លើការប្រើប្រាស់មូលនិធិរ៉ែ


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងឃុំ-សង្កាត់ លើការប្រើប្រាស់មូលនិធិរ៉ែដែលកិច្ចប្រជុំនេះ បានរៀបចំឡើងនៅសល់ប្រជុំសាលាខេត្តដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១៣។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការត្រួតពិនិត្យទៅលើបញ្ជីគម្រោងដែលបានស្នើឡើងតាមបណ្តាឃុំ-សង្កាត់ របស់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីធ្វើការសម្រេចឯកភាពគាំទ្រ ព្រមទាំងបានផ្តល់ជាមតិយោបល់ណែនាំបំពេញបន្ថែមទៀត ទៅលើចំណុចខ្វះខាតមួយចំនួនរបស់គម្រោងដែលបានស្នើឡើង សំដៅជួយជំរុញធ្វើឲ្យគម្រោងទាំងនោះកាន់តែទទួលបានការគាំទ្រ ពីក្រសួងរ៉ែ និងថាមពលនៅពេលឡើងការពារគម្រោងរបស់ខ្លួននាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុកត្រូវរៀបចំបញ្ជីបានស្មានតម្លៃគម្រោងឲ្យបានត្រឹមត្រូវ និងសមស្រប និងត្រូវដឹកនាំអាជ្ញាធរឃុំ-សង្កាត់ ការិយាល័យអប់រំ ពិភាក្សាអំពីការសាងសង់ និងជួសជុលកែលម្អសាលារៀន នៅតាមមូលដ្ឋានដែលមានការចាំបាច់ ដើម្បីការពារគម្រោងឲ្យទទួលគាំទ្រ អាចយកមកអភិវឌ្ឍន៍ចេញជាសមន្តិផល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរ៉ែ និងថាមពលខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ទីរផែនការ ត្រូវជួយពិនិត្យគម្រោងដែលបានមកពីមូលនិធិរ៉ែ ឆ្នាំ២០២៥ ឲ្យបានច្បាស់លាស់រៀបចំធ្វើជាតារាងឲ្យមានលក្ខណៈទិន្នន័យស៊ីគ្នាសមស្របទៅតាមទំហំជាក់ស្ដែងរបស់គម្រោងនីមួយៗ ត្រូវមានបច្ចេកទេសត្រឹមត្រូវធានាគុណភាព នឹងត្រូវមានបញ្ជីបានស្មានតម្លៃឲ្យបានសមស្របផងដែរ ងាយស្រួលក្នុងការឡើងការពារគម្រោងទទួលបានជោគជ័យ។ ជាពិសេសគ្រប់គម្រោងទាំងអស់ អាជ្ញាធរមន្ទីរពាក់ព័ន្ធ ត្រូវខិតខំជំរុញការអនុវត្តគម្រោងក្នុងឆ្នាំ២០២៥នេះ ឲ្យបានតាមការឯកភាពគ្នាក្នុងកិច្ចប្រជុំនាថ្ងៃនេះ ហើយក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុនសម្រាប់គម្រោងនៅឆ្នាំបន្តបន្ទាប់ទៀតឲ្យមានភាពរលូន និងល្អប្រសើរថែមទៀត ឆាប់រហ័សទាន់ពេលវេលា។

ព័ត៌មានដែលជាប់ទាក់ទង