ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ។


* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស​ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទៃដីដែលកើននេះ មានទឡ្ហីករណ៍វាស់វែងច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំអ្នកសារព័ត៌មានអត្ថាធិប្បាយលើសារព័ត៌មាន ដែលមិនយល់ ឬយល់មិនច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំស្តាយចំនួនអ្នកមើលលើព័ត៌មានដែលផ្សាយខុស ត្រូវលុបចេញសម្រាប់ព័ត៌មានដែលផ្សាយខុស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំអាងជ្រកក្រោមផ្លាកសារព័ត៌មានឯករាជ្យ ហើយផ្សាយព័ត៌មានដោយគ្មានសុចរិតភាព។

* សម្តេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងថា សម្តេចគាំទ្រការផ្សាយនូវកង្វះខាតនៃការអនុវត្តន៍របស់រាជរដ្ឋាភិបាល តែត្រូវមានសុចរិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សាយដោយគោរពលើសិទ្ធិអ្នកដទៃ គឺជាការផ្តល់តម្លៃចំពោះការផ្សព្វផ្សាយរបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះបុគ្គលខ្លះ ត្រូវបានរីកធំ ព្រោះការព្យាយាមផ្សាយបន្តពីអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។

* សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្លាចគេអត់មើល ព្រោះផ្សាយល្អៗពីសង្គមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមលើកទឹកចិត្តប្រើប្រាស់របស់ខ្មែរ គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរ ជាងខ្មែរនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង- ព័ត៌មានត្រូវពិនិត្យឡើងវិញនូវច្បាប់ស្តីពី របបសារព័ត៌មាន ព្រមទាំងសិក្សារៀបចំ ច្បាប់ស្តីពីសោតទស្សន៍, គោលនយោបាយ​អភិវឌ្ឍ​ទូរទស្សន៍ឌីជីថលកម្ពុជា និងគោលនយោបាយ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។ ទន្ទឹមនេះ សូមបន្តតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាន ដោយត្រូវរៀបចំរបាយការណ៍ស្តីពីស្ថានភាព សេរីភាពសារព័ត៌មានកម្ពុជា ប្រចាំឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រឹងការអនុវត្តច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ ធ្នាប់ស្ថាប័នសារព័ត៌មាន និង ធានាបាននូវសន្តិសុខព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សារៀបចំច្បាប់ស្តីពី ការប្រឆាំងព័ត៌មាន ក្លែងក្លាយ ព្រមទាំងបន្តតាមដាន, វាយតម្លៃ និងឆ្លើយតបឱ្យទាន់ពេល ចំពោះព័ត៌មាន បំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះ សូមបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួន ជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងយកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រីកធនធានមនុស្ស និងពង្រឹងមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាល, ការកសាងកម្លាំងបន្តវេន និងការបង្កើនសមត្ថភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន, ទាំងលើការងារគ្រប់គ្រង និងការងារបច្ចេកទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការអនុវត្តច្បាប់ស្ដីពី កម្មសិទ្ធិបញ្ញា ដើម្បីការពារមាតិការបស់ទូរទស្សន៍ និងអនុញ្ញាតជាគោលការណ៍ដល់ក្រសួងព័ត៌មានឲ្យសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធសិក្សាពី លទ្ធភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្ដល់លទ្ធភាពដល់ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងស្រុកអាចទាញផលប្រយោជន៍ ពីការផ្សាយពាណិជ្ជកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញអង្គភាពសារព័ត៌មានអនឡាញទាំងអស់ប្រើប្រាស់ Domain Name «.kh» ដើម្បីបង្កើនប្រសិទ្ធភាពលើ ការគ្រប់គ្រងខ្លឹមសារ និង មាតិកា, ការរក្សាទុកទិន្នន័យ វិវាទ, ការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ, ការរៀបចំសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន, និងការលើកកម្ពស់អត្តសញ្ញាណជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលើកលែងការបង់ថ្លៃសេវាលើបណ្តាញផ្សព្វផ្សាយប្រើវេបសាយ Domain Name «.kh» រយៈពេល២ឆ្នាំ។ មួយឆ្នាំតម្លៃប្រមាណ ៣០ដុល្លារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៧៖១៥នាទី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

ព័ត៌មានដែលជាប់ទាក់ទង