អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ខេត្តកណ្តាលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

ខេត្តកណ្តាលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

ខេត្តកណ្តាល៖
ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ៖ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ថ្លែក្នុងពិធីសំណេះសំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សានៅស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគមកកាន់តែច្រើន ដែលកាលពីមុនយើងមានរោងចក្រតិចតួច ហើយឥឡូវនេះយើងមានរោងចក្រច្រើន ការងារក៏កាន់តែសម្បូរ ហើយតម្លៃពលកម្មឬប្រាក់ខែកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងការងារសម្បូរ បងប្អូនកម្មករ កម្មការិនីរបស់យើង មានឱកាសច្រើនអាចម្រេចចិត្តធ្វើការនៅរោងចក្រណាដែលខ្លួនគិតថាសាកសមទៅនឹងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ បើទោះបីជាយើងមានរោងចក្រច្រើន សម្បូរការងារយ៉ាងណាក៏ដោយ សូមបងប្អូនកម្មកររោងចក្រទាំងអស់ ធ្វើការនៅកន្លែងណាអោយបានជាប់លាប់ ឬយូ ដើម្បីអត្ថប្រយោជន៍របស់យើងនៅពេលដែលចូលនិវត្តន៍យើងនឹងទទួលបានប្រាក់សោធន៍និវត្តន៍បានច្រើន ចៀសវាងការផ្លាស់ប្ដូរការងារជាប្រចាំធ្វើអោយយើងខាតបង់ប្រាក់សោធន៍និវត្តន៍។ ទន្ទឹមនឹងនេះបងប្អូនកម្មករ កម្មការិនី ពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ នៅពេលដែលបងប្អូនមានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលបានកាន់តែខ្ពស់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានគិតគូពីអត្ថប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដោយបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករទាំងអស់គ្នា ដូចនេះអត្ថប្រយោជន៍អ្វីដែលបងប្អូនត្រូវបាន បងប្អូនត្រូវដឹង នឹងទទួលយកអត្ថប្រយោជន៍នេះអោយបានគ្រប់ៗគ្នា។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តកណ្ដាលមាន រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន១៩៨១ មានកម្មករនិយោជិត​សរុបចំនួន ២០២,៧៩០នាក់។ ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ ផលិត​​ស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូប មានចំនួន២៦៤ មានកម្មករនិយោជិតចំនួន ១៦៦,៦០៤នាក់ ដែលអាចស្រូបបាននូវប្រាក់ចំណូលប្រមាណ ៤៤៩,៨៣០,៨០០ដុល្លារ/១ឆ្នាំ (បួនរយសែសិបប្រាំបួនលាន ប្រាំបីរយសាមសិបពាំន់ ប្រាំបីរយដុល្លារគត់)។

ព័ត៌មានដែលជាប់ទាក់ទង