ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន១គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន១គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្ដាល៖
រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត។ លោកជំទាវ បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយជំនួយសង្គ្រោះ មកចែកជូនដល់ប្រជាជនរងគ្រោះ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។
លោកជំទាវ ក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, កៅស៊ូតង់ ១ផ្ទាំង, ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកា១លានរៀល។

បន្ទាប់មកប្រតិភូសាខា បន្តចុះសួរសុខទុក្ខគ្រួសារស្ត្រីក្រីក្រមេម៉ាយមានកូនច្រើនក្នុងបន្ទុក នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបានឧបត្ថម្ភ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ២យួរ, សប៊ូ និងថវិកា៤០ម៉ឺនរៀល។

ព័ត៌មានដែលជាប់ទាក់ទង