អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ពិធីសម្ពោធឆ្លងមង្គលហោត្រៃក្នុងវត្តជ័យមង្គលស្ថិតក្នុងឃុំសំរោងធំស្រុកកៀនស្វាយ

ពិធីសម្ពោធឆ្លងមង្គលហោត្រៃក្នុងវត្តជ័យមង្គលស្ថិតក្នុងឃុំសំរោងធំស្រុកកៀនស្វាយ

ខេត្តកណ្តាល៖
មង្គលហោត្រៃ មួយខ្នង ក្នុងវត្តជ័យមង្គល ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានកម្ពស់ ២ជាន់បណ្តោយ ២២ម៉ែត្រ xទទឹង១១ម៉ែត្រ យ៉មុខបណ្តោយ៥ម៉ែត្រ Xទទឹង៣ម៉ែត្រ ដែលចំណាយថវិកាសាងសងចំនួន ១៩០ ១៨០ដុល្លា(មួយរយកៅសិបពាន់មួយរយប៉ែតសិបដុល្លារអាមេរិក) ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលបានទទួលការនិមន្តរបស់ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តស្លាកែត មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃ នាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មាតាបង្កើតឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា តាមរយៈនូវការអប់រំផ្ទាល់តាមសហគមន៍ និងទេសនាអប់រំធម៌វិន័យ សីលធម៌ សុជីវធម៌តាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា វិទ្យុ ទូរទស្សន៍ ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗទៀតជាដើម។ ជាងនេះទៅទៀត ការអប់រំតាមបែបទស្សនវិជ្ជា របស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គមដែល ពុទ្ធសាសនិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងថា តើអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។

ឯកឧត្តមបានបន្តថា៖ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា៖ ទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។

ជាមួយគ្នានោះ ឯកឧត្តម តាំង ម៉េងលាន ក៏បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះនឹងសូមចូលរួមអនុមោទនា ត្រេកអរចំពោះពិធីសម្ពោធឆ្លង មង្គលហោត្រៃ ក្នុងវត្តជ័យមង្គល ។ ពាក់ពន្ធ័ជាមួយបញ្ហាព្រំដែន
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ត្រូវមានជំនឿ និងចូលរួមគាំទ្រលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានសម្រេចលើកបញ្ហាយកប្រាសាទតាមាន់ធំ ប្រាសាទ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) ដើម្បីដោះស្រាយ។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន តាមដាននូវព័ត៌មានដោយប្រុងប្រយ័ត្ន ជៀសវាងការទទួលយកនូវព័ត៌មានក្លែងក្លាយ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តជួយគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗទៀតជួយដល់កងកម្លាំងដែលកំពុងឈរ ជើងនៅព្រំដែនជួរមុខ ការពារបូរណភាពទឹកដីទប់ទល់នឹងសត្រូវឈ្លានពាន ទឹកដី៕

ព័ត៌មានដែលជាប់ទាក់ទង