
«កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ
ស្រុកកៀនស្វាយ៖
នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុក លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ដើម្បីពង្រឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សមាសភាពចូលរួមមាន លោក លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ នាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំទាំង៨
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគ្រប់ឃុំ និង លោក លោកស្រីប្រធានយុវជនស.ស.យ.ក.ឃុំទាំង៨។
