ទឹកចិត្តបន្តិចបន្តួច បង្ហាញពីក្ដីស្រឡាញ់ដ៏ធំធេងនឹងគាំទ្រពីចម្ងាយ ដល់បងៗកងកម្លាំងសមរភូមិជួរមុខ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនឃ្លាតឆ្ងាយពីប្រពន្ធកូន ដើម្បីទៅការពារទឹកដី កម្ចាត់ចោលឈ្លានពាន

ទឹកចិត្តបន្តិចបន្តួច បង្ហាញពីក្ដីស្រឡាញ់ដ៏ធំធេងនឹងគាំទ្រពីចម្ងាយ ដល់បងៗកងកម្លាំងសមរភូមិជួរមុខ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនឃ្លាតឆ្ងាយពីប្រពន្ធកូន ដើម្បីទៅការពារទឹកដី កម្ចាត់ចោលឈ្លានពាន
កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ លោកហួតសុផេង បានដឹកនាំក្រុមការងារសប្បុរសធម៌ ឃុំគគីរធំ និងមានការនិមន្តចូលរួមពី ព្រះអង្គ វ៉ែន ណុល ព្រះគ្រូសូត្រស្ដាំវត្តគគីរធំ ហើយក៏ជាប្រធានកិត្តិយសរបស់ក្រុមការងារផងដែរ បានយកនូវជំនួយមានដូចជា :
+អង្ករ.៥.បេ. (១បេ = ៥០ គីឡូ)
+ទឹកស៊ីអ៊ីវ៣.កេស
+ទឹកត្រី ១.កេស
+ថវិកាចំនួន= ១.០៥០.០០០៛ (មួយលានប្រាំមុឺនរៀល)
*សូមបញ្ជាក់ថាអំណោយទាំងនោះបានមកពីការរៃអង្គាសនៅក្នុងក្រុម និងសប្បុរសជនបានចូលរួមតាមរយៈក្រុមផងដែរ។
ជំនួយខាងលើបានប្រគល់ចូលរួមជាមួយ រដ្ឋបាលស្រុក កៀនស្វាយ ដែលមានលោក ឡូវ សុខសានជាគណៈអភិបាលស្រុកដែលលោកតែងគិតគូ ពីរសុខទុក្ខប្រជាពលរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យមានការរីកចម្រើន នៅក្នុងទឹកដីស្រុក កៀនស្វាយ។
សូមវត្ថុស័ក្ដសិទ្ធ និងបារមីគ្រប់ទិសទីជួយតាមថែរក្សា ដល់បងៗកងកម្លាំងសមរភូមិជួរមុខ ឲ្យជួបប្រទះតែសេចក្ដីសុខ ឈ្នះអស់មារសត្រូវ នឹងមានការដោះស្រាយ ប្រកបដោយសុខសន្តិភាព🙏🙏 #សប្បុរសធម៌គគីរធំ