លោកជំទាវ ជូ ប៊ុនអេង ជួបពិភាក្សាជាមួយប្រតិភូតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជាស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

លោកជំទាវ ជូ ប៊ុនអេង ជួបពិភាក្សាជាមួយប្រតិភូតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជាស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងជំនួបកិច្ចប្រជុំពិភាក្សា ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយ លោក Andrew Leyva ប្រតិភូតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកប្រធានក្រុមជំនួយកិច្ចការ និងមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នៅសាលប្រជុំខេត្តរតនៈគិរី ទីស្តីការក្រសួងមហាផ្ទៃ ។
