ដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងការបំពេញកុសលផលបុណ្យ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ វត្តកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដា!
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និង ទូរទស្សន៍បាយយន្ត័ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសហការី ក្រុមការងារទាំងអស់បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០៩ នាវត្តកោះប្រាក់ ក្នុងពិធីព្រះពុទ្ធសាសនានេះ លោកជំទាវ ហ៊ុន ម៉ាណា បានប្រារព្ធពិធីដារឆ្លង រាប់បាត្រព្រះសង្ឃ ពូនភ្នំខ្សាច់ និង បង្សុកូល វេរប្រគេនព្រះសង្ឃ នូវបច្ច័យបួន ទេយ្យទាន ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន និងវិញ្ញាណក្ខន្ធញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក ឧទ្ទិសកុសលជូន
១. អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
២. មហាឧបាសក លីន គ្រី
៣. អ្នកឧកញ៉ាមហា មហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង
៤. មហាឧបាសិកា ឌី ប៉ុក
៥. សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
៦. ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
៧. លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា
៨. បងប្រុស ហ៊ុន កំសត់
✧═══•❁❀❁•═══✧
សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និង ទូរទស្សន៍បាយយន្ត័ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសហការី ក្រុមការងារទាំងអស់។ ជាពិសេសសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនចៅសូមបានប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
🫧💞🙏 អនុមោទនា !!! 🙏💞🫧.
🫧🫧🫧🫧🫧🫧🫧🫧🫧
━━━━━━✥◈✥━━━━━━
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

