ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ថា៖ «មនុស្សយើងមិនត្រូវខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង ៣០០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន បន្តថា៖ ក្នុងរយៈពេល ២ ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង។ ហើយឧបសគ្គដែលត្រូវឆ្លងកាត់ក្នុងរយៈពេល ២ ឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បង្កើតភាពជោគជ័យទៅថ្ងៃអនាគត ដូច្នេះសូមក្មួយៗប្ដេជ្ញាចិត្តខិតខំតស៊ូ គោរពវិន័យ បទបញ្ជា និងស្រឡាញ់សាមគ្គីគ្នានៅទីនោះឱ្យបានល្អ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា កាតព្វកិច្ចយោធានេះមាននៅគ្រប់ប្រទេសទាំងអស់លើសកលលោក។ ប្រទេសកម្ពុជាយើងកន្លងមកបានឆ្អែតឆ្អន់នឹងសង្គ្រាមស៊ីវិល ហើយត្រូវបានបញ្ចប់ទៅវិញក្រោមនយោបាយឈ្នះ-ឈ្នះ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ឆ្លងកាត់បទពិសោធន៍សង្គ្រាមកន្លងមក ក្នុងនាមជាប្រទេសជាតិមួយ ចាំបាច់ត្រូវតែមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងដ៏រឹងមាំ ហើយបន្ទាប់ពីបញ្ចប់កាតព្វកិច្ចនេះ យុវជនទាំងអស់នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។ ការស្ម័គ្រចិត្តរបស់ក្មួយៗនៅពេលនេះ គឺជាការលះបង់ភាពរីករាយផ្ទាល់ខ្លួន ដើម្បីទៅបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមការពារមាតុភូមិ។

ឯកឧត្តម គួច ចំរើន បន្ថែមថា៖ នៅក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់សាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោធា។ ហើយក្រោយពេលបញ្ចប់កាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ ចំពោះក្មួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់បន្តការងារជាកងទ័ព ឬកងរាជអាវុធហត្ថ គឺរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងចាត់ទុកក្មួយៗជាអាទិភាពមុនគេបង្អស់។ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែបណ្ដាក្រុមហ៊ុន ឯកជន រោងចក្រ និងសហគ្រាសនានា ក៏តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះបុគ្គលិកដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធារួចរាល់ ព្រោះពួកគេមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។

ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានស្ម័គ្រចិត្តលះបង់ កូន បង ប្អូន បញ្ជូនមកបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់បំផុត៕

ព័ត៌មានដែលជាប់ទាក់ទង