ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលស្នើដល់អាជ្ញាធរស្រុកលើកដែកនិងអ្នកពាក់ព័ន្ធទាំងអស់សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាពសកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្សអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញការប្រើអំពើហិង្សានិងការធ្វើចំណាកស្រុកដោយប្រថុយប្រថានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលស្នើដល់អាជ្ញាធរស្រុកលើកដែកនិងអ្នកពាក់ព័ន្ធទាំងអស់សូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាពសកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្សអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញការប្រើអំពើហិង្សានិងការធ្វើចំណាកស្រុកដោយប្រថុយប្រថានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

(ខេត្តកណ្តាល)
លោកជំទាវស្រ៊ុន ស្រីនាងអភិបាលរងខេត្ដកណ្តាលនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលបានឲ្យធ្វើការផ្សព្វផ្សាយបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះនិងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាននៅស្រុកលើកដែកនាព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំមេភូមិសិស្សានុសិស្ស សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ប្រជាពលរដ្ឋនិងម្ចាស់អាជីកម្មផ្ទះសំណាក់ខារ៉ាអូខេម៉ាស្សា កោលជប់ជាច្រើននាក់។

លោកជំទាវអភិបាលរងខេត្តបន្តថា៖ការផ្សព្វផ្សាយបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្សអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សានិងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីការជួញដូរមនុស្សឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារនិងចង់អោយបងប្អូនបានយល់ពីរបៀបនៃទប់ស្កាត់ ការការពារខ្លួននិងស្វែងរកកិច្ចអន្តរាគមន៍សេវាជួយសង្គ្រោះ ជំនួយផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនានា។

ក្នុងឱកាសនោះដែរលោកជំទាវអភិបាលរងខេត្តបានជំរុញឱ្យអាជ្ញាធរគ្រប់ស្រុកត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃនឹងត្រូវត្រៀមទទួលស្វាគមន៍និងចុះសួរសុខទុក្ខពួកគាត់ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុកដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ១៥,០០០កន្លែងសំរាប់ពលរដ្ឋទូទៅក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រលប់មកពីប្រទេសថៃវិញ ។

ទន្ទឹមនឹងនោះលោកជំទាវអភិបាលរងខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គមទូទាំងអស់សូមរក្សាភាពស្ងៀមស្ងាត់និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ៣ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)និងសូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន ក្នុងការការពារបូរណភាពទឹកដី។ពិសេសសូមមានការប្រុងប្រយ័ត្នការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមនាំឱ្យមានការញុះញង់ អុចអាលដែលនាំឱ្យមានការរើសអើងពូជសាសន៍និងអាចបង្កឱ្យមានអស្ថិរភាពនិងអសន្តិសុខសង្គមផងដែរ។

 

ព័ត៌មានដែលជាប់ទាក់ទង