រដ្ឋបាលសាលាស្រុកកៀនស្វាយបានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ជាពិសេសនៅមុខផ្សារគគីរ

រដ្ឋបាលសាលាស្រុកកៀនស្វាយបានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ជាពិសេសនៅមុខផ្សារគគីរ
(ខេត្តកណ្តាល)
ដោយមានការណែនាំពីលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយនៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៥
លោកជា សុរក្សាអភិបាលរងស្រុកកៀនស្វាយខេត្តកណ្តាលនិងលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយជាតំណាងលោកឡូវសុខសានអភិបាលស្រុកបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ ជាពិសេសនៅម្តុំផ្សារគគីរបានសហការជាមួយ(លោកហូ ហោជាតំណាងខាងគណៈកម្មាការផ្សារគគីរ)និងជ្ញាធរឃុំគគីរមានកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ជាពិសេសនៅម្តុំផ្សារគគីរតែម្តង។
អាជ្ញាធរស្រុកកៀនស្វាយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ផ្លូវជាតិលេខ១ចូលរួមដើម្បីឱ្យមានសោភ័ណ្ឌភាពល្អនិងផ្លូវជាតិបានធំទូលាយ។
និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ!
