(ខេត្តកណ្តាល)ដើម្បីចូលរួមកាត់បន្ធភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនិងជាផ្នែកមួយបានចូលរួមអភិវឌ្បន៍ប្រទេសជាតិជាមួយរាជដ្ឋាភិបាលកម្ពុជាសមេ្តចមហាបវរធិបតីហ៊ុន ម៉ា ណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងអាណត្តិទី៧។
នៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២៥លោកមុត សារិទ្ធមេឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលបានទទួលផ្លូវបេតុងមួយខ្សែដែលមានបណ្តោយប្រវែង៧៥០ម៉ែត្រ.ទទឹង០៣ម៉ែត្រនិងមានកម្ពស់០.១៥ម៉ែត្រស្ថិតនៅភូមិដួនសរ(ភូមិក្រោយ)ដែលតភ្ចាប់ពីផ្លូវបេតុងនៅត្រង់ទំនប់(សម្តេចជាស៊ីម)ទៅខាងកើតនៅក្នុងភូមិដូនសរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
លោកមុត សារិទ្ធបានថ្លែងថា!ក្នុងនាមរូបលោកជាអាជ្ញាធរឃុំគគីរនិងបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនយីដាបានជួយកសាងផ្លូវបេតុងមួយខ្សែនេះមានសារៈសំខាន់បានចូលរួមកាត់បន្ធយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋជាពិសេសងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗធ្វើការរោងចក្រយីដាក្នុងការធ្វើដំណើរបានស្រួលមិនពិបាកដូចមុន។
លោកមេឃុំគគីរបានបន្តថា!សូមបងប្អូនប្រជាពលរដ្ឋកុំពង្រីករបងចូលមកផ្លូវព្រោះពេលនេះខាងក្រុមហ៊ុនយីដាគេធ្វើឱ្យយើងតាមស្តង់ដាគេបានទទឹងត្រឹម០៣ម៉្រែតនៅពេលខាងមុខរដ្ឋបាលឃុំគគីរនឹងមានថវិកាយើងសាងសង់ទទឹង០៦ម៉្រែតទៅ០៧ម៉ែត្របន្តទៀត។
លោកមេឃុំគគីរបន្តទៀតថា!សូមបងប្អូនមេត្តាជួយថែរក្សាផ្លូវបេតុងនេះឱ្យបានគង់វង្សសម្រាប់ទុកឱ្យកូន.ចៅយើងជំនាន់ក្រោយក្នុងការធ្វើដំណើរបន្តទៀត។
គួរបញ្ចាក់ថា!ក្នុងអាណត្តិទី០៥នេះឃុំគគីរក្រោមការដឹកនាំផ្ទាល់ពីលោកមុត សារិទ្ធបានយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងការអភិវឌ្បន៍មូលដ្ឋានតាមភូមិនិមួយៗនឹងមានផ្លូវបេតុងស្ទើរគ្រប់ភូមិ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្គាត់ក្នុងអាណត្តិទី០៦ខាងមុខនេះបងប្អូនប្រជាពលរដ្ឋនឹងមានការគាំទ្រលោកមុត សារិទ្ធធ្វើមេឃុំបន្តទៀតដើម្បីអភិវឌ្បន៍មូលដ្ឋានមានការរីកចម្រើន។
កាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០២៥កន្លងមកលោកមុត សារិទ្ធបានដឹកនាំក្រុមការងារនាំយកថវិកា សំភារៈរបស់បងប្អូនប្រជាពលរដ្ឋដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលឃុំគគីរនឹងលោកមេឃុំគគីរបានយកទៅជួយដល់កងទ័ពនៅសមរភូមិមុខនិងក្រុមគ្រួសារកងទ័ពខេត្តរមានជ័យនៅត្រង់ចំណុចប្រសាទតាក្របី។
ដោយៈសម្រែកកូនខ្មែរ
