ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!

គ្រឿងញៀនសារធាតុផ្សេងៗនិងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រមាណជាង៦តោនដែលប្រមូលបានពី សាលាដំបូងខេត្តកណ្តាលនិងសាលាដំបូងរាជធានីភ្នំពេញត្រូវបានដុតបំផ្លាញចោល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំព្រែគយ ស្រុកស្អាង បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ឯកឧត្តម លាង ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានលើកឡើងក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង នេះថា៖ ការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន តាមសេចក្តីសម្រេច និងតាមអំណាចសាលក្រម របស់សាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះប្រមូលបានពី សាលាដំបូងខេត្តកណ្តាល សរុបចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ១៣៣ សំណុំរឿង រួមមាន៖សារធាតុញៀនគ្រប់ប្រភេទ, សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារៈពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលអាចដុតបំផ្លាញចោលបាន សរុបរួមមានចំនួន ៦,៣៥៧,៤១១.១២ ក្រាម (៦ តោន ៣៥៧ គីឡូ ៤១១.១២ ក្រាម)។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសម្រេចបាននូវបរិស្ថានគ្របដណ្តប់ចម្បង នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយបានបំផុសចលនាឱ្យមន្ត្រីអនុវត្តច្បាប់ទូទាំងខេត្ត ដៃម្ខាងធ្វើការស្រាវជ្រាវចាប់ បង្ក្រាបជនល្មើស និងដៃម្ខាងទៀតធ្វើការផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀន ឱ្យបានទូលំទូលាយ គ្រប់មជ្ឈដ្ឋាន និងសហគមន៍ របស់ខ្លួនទទួលខុសត្រូវ។ ។បានធ្វើការអំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវ ទិសស្លោកជាតិ ៣កុំ ១រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច គ្រប់ករណីបទល្មើសគ្រឿងញៀន)។ បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីគ្រឿងញៀន តាមគ្រប់រូបភាព គ្រប់មធ្យោបាយ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ បានចងបដាពាក្យស្លោក និងចែកខិតប័ណ្ណ ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន និង App NoDrug។

មានប្រសាសន៍ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងនេះដែរ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា៖ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់នូវការយកចិត្តទុក ដាក់ខ្ពស់ចំពោះសកម្មភាព ប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀន គ្រប់ប្រភេទ នៅកម្ពុជា ឱ្យដំណើការទៅមុខបានដោយរលូន និងទទួលលទ្ធផលល្អប្រសើរ ជាពិសេស គឺជាការឆ្លើយតប យ៉ាងច្បាស់លាស់ និងមុះមុតចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយអនុលោមតាមស្មារតី នៃផែនការលេខ ០១ ផក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ បន្តស្មារតីរួម និងចលនាជាតិមួយក្នុងការចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបង្កើនភាពជឿជាក់សម្រាប់រាល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបថា «មួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន»។ លើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន និងយុវនារី ទាញយកនិងប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបណ្ដុំនៃមេរៀន សារអប់រំ ព័ត៌មាន សេវាព្យាបាល និងស្តារនីតិសម្បទា ជាពិសេស ជាមធ្យោបាយរាយការណ៍ដ៏រហ័សនិងសម្ងាត់អំពីករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ការប្រើប្រាស់ App NoDrug គឺស្មើនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

ព័ត៌មានដែលជាប់ទាក់ទង