ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

រដ្ឋបាលខេត្តកណ្តាល រៀបចំបើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ខេត្តកណ្តាល៖ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ទីរជុំវិញខេត្តផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្តនាពេលនេះពិតជាមានសារសំខាន់ និងមានភាពចាំបាច់ណាស់ ព្រោះវេទិកានេះបានផ្តល់ឱកាសជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គវេទិកា ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំង កំណត់ដំណោះស្រាយលើបញ្ហាប្រឈមដែលយើងបានជួបប្រទះលើការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសលើប្រធានបទទាំង៨ ហើយវេទិកាថ្នាក់ខេត្តនេះ ក៏បានផ្តល់ជា កាលានុវត្តភាព ដែលអនុញ្ញាតឲ្យយើងនាំយកបញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថភាពរដ្ឋបាលខេត្ត អាចដោះស្រាយបាន បញ្ជូនបន្តទៅក្រសួងស្ថាប័នថ្នាក់ជាតិធ្វើការពិនិត្យលទ្ធភាពដោះស្រាយបន្ត។

ឯកឧត្តម នូ សាខន បានបញ្ជាក់បន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺមានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋបានចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត ពិសេសគឺដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម នូ សាខន បានបញ្ជាក់ផងដែរថា វេទិកានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ ដោយចាប់ផ្តើមពីព្រឹកថ្ងៃទី១១ និងបញ្ចប់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះ ដែលនឹងមានការធ្វើបទបង្ហាញនូវរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកំណែទម្រង់វិម្ឈការ និងវិហមជ្ឈការរបស់រដ្ឋបាលខេត្តកណ្តាលក្នុងរយៈពេល៣ឆ្នាំ (២០២១- ២០២៣) និង៦ខែដើមឆ្នាំ២០២៤ ការធ្វើបទអន្តរាគមន៍របស់រដ្ឋបាលឃុំ/សង្កាត់ចំនួន០៣ បទអន្តរាគមន៍របស់រដ្ឋបាលស្រុកចំនួន០៣ បទអន្តរាគមន៍របស់មន្ទីរអង្គភាពចំនួន០៤ បទអន្តរាគមន៍របស់អង្គការ និងសមាគមន៍ចំនួន០៣ ដោយមានការពិនិត្យ ពិភាក្សា និងការដាក់ចេញវិធានការសម្រាប់ការដោះស្រាយបញ្ហាប្រឈមតាមករណីដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្ត ព្រមទាំងមានការកំណត់បញ្ហាប្រឈមគន្លឹះៗដែលត្រូវស្នើសុំការធ្វើអន្តរាគមន៍ដោះស្រាយពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាការផ្តល់ឱកាសឲ្យសមាជិក សមាជិកា បានចូលរួមមតិយោបល់បានយ៉ាងទូលំទូលាយ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់សមាជិក សមាជិកានៃអង្គវេទិកាចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនាដើម្បីជាធាតុចូលសម្រាប់ជាមូលដ្ឋាន ក្នុងការពិភាក្សារៀបចំគោលនយោបាយ គោលការណ៍ណែនាំបន្ថែម ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈកម្ម និងវិសមជ្ឈ ឱ្យទទួលបានជោគជ័យ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ព្រមទាំងដើម្បីកែច្នៃការងាររបស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងអ្នកទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេសការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋលើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។

ព័ត៌មានដែលជាប់ទាក់ទង