ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំភូមិធំសំណេះសំណាលនឹងនាំយកថវិកាជួយឧបត្ថមដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ!
(ស្រុកកៀនស្វាយ)នារសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នៅស្នាក់ការគណបក្សឃុំភូមិធំបានរៀបចំពិធីសំណេះសំណាលនិងចែកថវិកាដល់សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(ហៅបាក់ឌុប)នាថ្ងៃទី២៨-២៩ខែសីហាឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសុខសុដារ៉ាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលតំណាងអោយលោកចាន់ សុភាពប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំភូមិធំ។
លោកមាន ណាតប្រធានក្រុមប្រឹក្សាឃុំ.លោកលោកស្រីក្រុមប្រឹក្សាឃុំ.ស្មៀនឃុំជំនួយការរដ្ឋបាលឃុំ.កងកម្លាំងមេភូមិសិស្សានុសិស្សសរុបមានចំនួន៨៧នាក់។
ក្នុងនោះបានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តដល់ក្រុមការងារនិងសិស្សានុសិស្សក្នុងពេលនោះរួមមានដូចខាងក្រោម៖
សិស្សានុសិស្សសរុប៨៧នាក់ស្រី ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀលសរុប ៨,៧០០,០០០៛
លោកគ្រូអ្នកគ្រូចំនួន២នាក់ក្នុងម្នាក់ៗថវិកា២០០.០០០រៀលសរុប ៤០០,០០០រៀល។ យុវជនឃុំចំនួន១៥នាក់ក្នុងម្នាក់ៗថវិកា៥០.០០០រៀលសរុបថវិកា ៧៥០,០០០រៀល។
ដោយៈប៉ក់សារិទ្ធ
