ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

អបអរសាទរប្រជាពលរដ្ឋរស់នៅក្នុងឃុំគគីរនិងឃុំគគីរធំស្រុកកៀនស្វាយទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ(ប្លង់រឹង)ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖រដ្ឋបាលខេត្តកណ្ដាលនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិសរុបចំនួន ៦៤៣៥ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀឃុំគគីរ ភូមិកោះតេជោនិងភូមិកោះតេជោ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តស្លាកែត ភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វយ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការសរសើរ ដល់មន្ត្រីសូរិយោដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានយ៉ាងល្អប្រសើរ ឈនដល់ការចែកបណ្ណកម្មសិទ្ធិនាឱកាសនេះទទឹមនឹងនេះក៏ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទើបយើងអាចកសាងឯកសារ និងឈានដល់ការចេញបានកម្មសិទ្ធិជូនដល់កម្មសិទ្ធិករទាំងអស់នាថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងដីធ្លី គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ព្រោះថាការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋអោយបានលឿនដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របតាមគោលនយោបាយគន្លឹះចំនួន ៣គឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ដែលកន្លងមកបានផ្ដល់ការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ជាពិសេសគ្រប់ៗគ្នាមានការគាំទ្រជាស្មារតីទៅដល់កងទ័ពជួបមុខរបស់យើង ក៏ដូចជាការផ្ដល់ការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ជាមួយប្រទេសជិតខាងពេលកន្លងមកនេះ និងសូមបន្តការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក នៅតាមព្រំដែនបន្តទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ការចុះបញ្ជីដីធ្លីនៅខេត្តកណ្ដាល បានបិទបញ្ចប់នៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ក្នុងចុះបញ្ជីចប់បានចំនួន ៦៨ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់, ស្មើនឹងចំនួន៦១០ភូមិ លើ១០១០ភូមិ ស្មើនឹង៦១% នៃភូមិសរុបទូទាំងខេត្តកណ្ដាល។ ក្នុងនោះស្រុកចំនួន៤ បានបិទផ្សាយចប់ជាស្ថាពរ រួមាន៖ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកពញាឮ ត្រៀមចេញបណ្ណនាពេលខាងមុខ និងកំពុងត្រៀមបិទផ្សាយបន្តស្រុកចំនួន០៧ ចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៥នេះ។

ព័ត៌មានដែលជាប់ទាក់ទង