បញ្ចប់ពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌរួចមកសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់
(ខេត្តកណ្តាល)ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥
វេលាម៉ោង២២និង០០នាទី។
នៅត្រង់ចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យ៖
ចំនួន៥នាក់ប្រុស(ឃាត់ខ្លួន៣ នាក់គេចខ្លួន២នាក់)
១-ឈ្មោះផនឆៃយ៉ា(ហៅចាស់) ភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)
២-ឈ្មោះរឿនដារ៉ូតភេទប្រុស អាយុ១៩ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិគគីរធំ២ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣-ឈ្មោះសុភាពរ៉ាស៊ីន(ហៅស្រួច)ភេទប្រុសអាយុ២៦ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៤-ឈ្មោះសុភាពដាលីន ភេទប្រុសអាយុ២៤ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
៥-ឈ្មោះជារាជភេទប្រុសអាយុ ២៤ឆ្នាំ(ខ្មែរ)មុខរបរមិនពិតមានទីលំនៅភូមិរាំងដេកឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១១កញ្ចប់(តូច៨មធ្យម១ធំ២) ទម្ងន់(ក្រាម )។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន។
៤/ម៉ូតូ១គ្រឿងម៉ាក
៥/ទូរសព្ទ័១គ្រឿង។
បើតាមលោកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានឱ្យដឹងថា!កម្លាំងសមត្ថកិច្ចចុះល្បាតនឹងឃើញជនសង្ស័យកម្លាំងយើងបានហៅជនសង្ស័យអោយឈប់ហើយបានត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន៥កញ្ចប់តូច រួចកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ៥កញ្ចប់តូចនេះជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះរឿនដារ៉ូតភេទប្រុសនិង ឈ្មោះសុភាពដាលីនតម្លៃ ៦០០០០រៀល(ប្រាំមួយម៉ឺនរៀល)។
ក្រោមមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅឃាត់ខ្លួនឈ្មោះរឿនដារ៉ូតនៅចំនុចភូមិគគីរធំ២ឃុំគគីរធំដកហូតបានសម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនបន្ទាប់មកបន្តទៅរកឈ្មោះសុភាព ដាលីននៅចំនុចភូមិរាំងដេកក៍បានឃាត់ខ្លួនឈ្មោះសុភាព រ៉ាស៊ីនហៅស្រួចដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន៦កញ្ចប់(ធំ២មធ្យម១ តូច៣)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ និងសម្ភាះវេចខ្ចប់ថ្នាំញៀន។ ចំណែកឈ្មោះសុភាពដាលីននិង ឈ្មោះជារាជបានរត់គេចខ្លួនបាត់។ រួចសមត្ថកិច្ចបាននាំខ្លួនជនសង្សយ័ទាំង២នាក់រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍គគីរធំដើម្បីសាកសួរបន្ត។នៅចំពោះមុខសមត្ថកិច្ច ឈ្មោះរឿនដារ៉ូតបានសារភាពថាខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះថនឆៃយ៉ាប្រាកដមែន ចំណែកឈ្មោះសុភាពរ៉ាស៊ីនហៅស្រួចបានសារភាពថាថ្នាំញៀនចំនួន៦កញ្ចប់(ធំ២មធ្យម១ តូច៣)ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញក្នុងតំលៃ ៣.០០០.០០០រៀល(បីលានរៀល) ពីឈ្មោះនី(មិនស្គាល់នាមត្រកូល)មិនស្គាល់ទីលំនៅ) ទំនាក់ទំនងតាមលេខទូរសព្ទ(ភ្លេចលេខជ្រុះទូរសព្ទ័បាត់)។
ក្រោយពីសួរនាំរួចជនសង្ស័យរួម
ទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តនិតិវិធីច្បាប់។
ដោយៈប៉ក់ សារិទ្ធ
