ប្រជាពលរដ្ឋចំនួន១១៨គ្រួសាររងគ្រោះដោយធម្មជាតិទឹកជំនន់បានទទួលអំណោយពីព្រះវិជ្ចានុរ័ក្ខញាណខឹមសុផនចៅអធិការវត្តស្លាកែត!
(ខេត្តកណ្តាល)ព្រឹកថ្ងៃអង្គារ៧រោចខែអស្សុជ ឆ្នាំម្សាញ់សប្ដស័កព.ស.២៥៦៩ ត្រូវគ្នានឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៥។
សាលាអនុគណស្រុកកៀនស្វាយ ខេត្តកណ្ដាលព្រះវិជ្ជានុរ័ក្ខញាណខឹម សុផនព្រះអនុប្រធានកិត្តិយសសាខាកកាបាទក្រហមកម្ពុជាខេត្តកណ្ដាលព្រះធម្មធរគណខេត្តកណ្ដាលនិងជាព្រះអនុគណស្រុកកៀនស្វាយព្រះមន្ត្រីសង្ឃស្រុកនិងព្រះចៅអធិការទាំង៣០វត្តក្នុងស្រុកបានយកទេយ្យទានជូនប្រជាពលរដ្ឋក្នុងឃុំគគីរស្រុកកៀនស្វាយចំនួន១១៨គ្រួសារ។
មានការអញ្ជើញចូលរួមពីលោក
អ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ.លោកស្រីង៉ាម វាសនានាយករដ្ឋបាលស្រុកជាតំណាងលោកឡូវ សុខសានអភិបាលនៃអភិបាលស្រុកកៀនស្វាយ.លោកលោកស្រី នាយករងរដ្ឋបាលស្រុកកៀនស្វាយ។
លោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំគគីរលោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំគគីរលោក លោកស្រីមេភូមិក្នុងឃុំនិងលោកស្រីជា ចាន់ដាវីនិងក្រុមការងារដីឡូត៍។
សម្ភារៈជាទេយ្យទានក្នុងមួយៗគ្រួសារមាន៖
អង្ករ២៥គីឡូមីមួយកេសតូចទឹកត្រីមួយយួរថវិកាជូន ក្រុមការងារស្រុកឃុំនិងប្រជាការពារចំនួន៤២នាក់ក្នុងម្នាក់២០ ០០០រៀល(របស់សាលាអនុគណស្រុកកៀនស្វាយ។
ថវិកាក្នុងមួយៗគ្រួសារ២០ .០០០រៀល.កុមារតូតៗចំនួន៣៥នាក់ក្នុងម្នាក់ៗ២០០០រៀល(របស់លោកស្រីជាចាន់ដាវីនិងក្រុមការងារដីឡូត៍)។
សរុបអង្ករ២៩៥០គីឡូ,មី១១៨កេស,ទឹកត្រី១១៨យួរនិងថវិកាចំនួន៣ ២៧០០០០រៀល។
លោកមុត សារិទ្ធមេឃុំគគីរបានថ្លែងថា!
ក្នុងនាមរដ្ឋបាលឃុំគគីរនិងក្នុងនាមខ្លួនផ្ទាល់ខ្ញុំព្រះករុណាខ្ញុំបាទសូមគោរពថ្លែងអំណរព្រះគុណដ៍ខ្ពង់ខ្ពស់ខ្ញុំសូមប្រគេនព្រះវត្តមានដ៍ខ្ពង់ខ្ពស់របស់ព្រះវិជ្ជានុរ័ក្ខញាណខឹម សុផននិងលោកអ៊ូឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងលោកស្រីង៉ាមវាសនា នាយករដ្ឋបាលស្រុកកៀនស្វាយបានឆ្លៀតពេលវេលាដ៍មមាញឹកនិមន្តនិងអញ្ចើញចូលរួមនាំយកសំភារៈមកផ្តល់ជូនក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរដែលរងគ្រោះផលប៉ះពាល់ដោយទឹកជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀង។
លោកមុត សារិទ្ធបានថ្លែងថា!ឃុំគគីរជាឃុំមួយក្នុងចំណោមឃុំទាំង០៨ឃុំរបស់ស្រុកកៀនស្វាយខេត្តកណ្តាលមានទីតាំងនៅព័ទ្ធជុំវិញសាលាស្រុកកៀនស្វាយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១មានប្រវែង០៥គីឡូម៉ែត្រមានប្រព្រំប្រទល់។
ខាងលិចជាប់នឹងឃុំភូមិធំ ខាងកើតទល់នឹងឃុំដីឥដ្ឋ ខាងជើងជាប់នឹងទន្លេមេគង្គស្រុកល្វាឯម ខាងត្បូងជាប់នឹងអាងស្តុបទឹកបឹងធំឃុំឈើទាលនឹងចែកចេញជា១២ភូមិមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២៤២គ្រួសារប្រជាពលរដ្ឋសរុបចំនួន១៩.៩៨១នាក់ ស្រី១០.៤២៩នាក់។
សូមបញ្ចាក់ថា!ព្រះសង្ឃគង់នៅក្នុងវត្តទូទាំងស្រុកកៀនស្វាយតែងតែចូលរួមជាមួយអនុសាខាកាកបាតក្រហមកម្ពុជាស្រុកកៀនស្វាយដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗមិនប្រកាន់ពណ៍សម្បុលនិងនិន្នាការនយោបាយឡើយ។
ដោយៈប៉ក់សារិទ្ធ

