លោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ក្នុងអាណត្តិទី៥នឹងលើកទិសដៅបន្តទៀត!
(ស្រុកកៀនស្វាយ)នៅព្រឹកថ្ងៃអង្គារ១៤រោចខែអស្សុជ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី២១ខែតុលាឆ្នាំ២០២៥។
រដ្ឋបាលឃុំគគីរបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំគគីរ។
ក្រោមអធិបតីភាពលោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំ។
សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ់
លោក លោកស្រីកញ្ញាមេភូមិគ្រប់ភូមិ។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ។
លោកប្រធានមណ្ឌលសុខភាព
លោកនាយក សាលាអនុវិទ្យាល័យគគីរ។
លោកស្រីស្មៀនជំនួយការហិរញ្ញាវត្ថុនិងលោក លោកស្រីជំនួយការរដ្ឋបាលឃុំ។
មានរបៀបវារៈប្រជុំ
១,ពិនិត្យសេចក្ដីព្រាងកំណត់ហេតុនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុខែកញ្ញា
២,ពិនិត្យសេចក្ដីព្រាងរបាយការណ៍និងអនុម័តសេចក្ដីព្រាងរបាយការណ៍ខែតុលា
៣,ពិភាក្សានិងអនុម័តពាក្សស្នើសុំរបស់មេភូមិចន្លក់
៤,កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញាលើកទី៤១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ
៥,បញ្ហាផ្សេងៗ
៦,បូកសរុបនិងបិទអង្គប្រជុំ។
លោកមុត សារិទ្ធមេឃុំគគីរបានប្រាប់ថា!នៅរដ្តវ វស្សាឆ្នាំនេះក្នុងឃុំគគីរស្រុកកៀនស្វាយមានប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងទឺកទន្លេមេគង្គនៅក្នុងនោះដោយមានការយកព្រះទ័យនឹងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក។
ពីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយនឹងឯកឧត្តមសែ សុឃនប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំគគីរជាតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនរ័ត្ននិងឯកឧត្តមបណ្ឌិតគុណ ញឹមរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជាអនុអចិន្ទ្រៃយ៍ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកៀនស្វាយបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋទាន់ពេលវេលា។
លោកមេឃុំគគីរក៍បានណែនាំដល់លោកលោកស្រីជាមេភូមិត្រូវបន្តយកចិត្តទុក្ខដាក់ដោះស្រាយជូនប្រជាពលរដ្ឋនូវបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះផងដែរលោកមេឃុំក៍បានជម្រុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍គគីរដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ។
មុនដាច់ឆ្នាំ២០២៥នឹងឈានចូលឆ្នាំ២០២៦លោកមេឃុំគគីរលោមុតសារិទ្ធបានចាប់ផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែងជាង១.០០០ម៉ែត្រនិងទទឹង៥ម៉ែត្រនិងមានកម្ពស់០.១៥ម៉ែត្រស្ថិតនៅភូមិដូនសរដោយបានតភ្ចាប់ដល់ផ្លូវបេតុងភូមិទួលត្នោតរហូតដល់ផ្លូវជាតិលេខ១ដើម្បីសម្របសម្រួលក្នុងការធ្វើដំណើរងាយស្រួលរបស់បងប្អូនប្រជាពលរដ្ឋ។
សង្ឃឹមថា!ក្នុងអាណត្តិទី៦ខាងមុខនេះមានការបោះឆ្នោតជ្រើសរើសមេឃុំ.ចៅសង្គាត់នឹងមានការគាំទ្រពីបងប្អូនប្រជាលរដ្ឋជឿជាក់លើលោកមុតសារិទ្ធបន្តធ្វើជាមេឃុំដើម្បីអភិវឌ្បន៍ក្នុង មូលដ្ឋាន ឱ្យមានការីកច្រើន។
ដោយៈប៉ក់ សារិទ្ធ
