លោកទេព សុផាតប្រធានក្រុមប្រឹក្សាឃុំបន្ទាយដែកបើកកិច្ចប្រជុំសាមញ្ញលើកទី៤១អាណត្តិទី០៥នឹងលើកទិសដៅបន្តទៀត!
(ស្រុកកៀនស្វាយ)នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥ក្រុមប្រឹក្សាឃុំបន្ទាយដែកឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១អាណត្តិទ០៥នឹងលើកទិសដៅបន្តទៀតខែឆ្នូ ឆ្នាំ២០២៥។
ក្រោមអធិបតីភាពលោកទេព សុផាតប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំបន្ទាយដែក។
មានការអញ្ចើញចូលរួមពីលោកសមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយចុះជួយមូលដ្ឋានឃុំបន្ទាយដែក។
.លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំបន្ទាយដែក។
.លោកលោកស្រីមេភូមិអនុភូមិនិងសមាជិកភូមិទាំង០៦។
.លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយដែក។
.លោកស្រីប្រធានមណ្ឌលសុខភាពបន្ទាយដែក។
.លោក លោកស្រីនាយិកា នាយិកាសាលាបឋមសិក្សាទាំង០៤ក្នុងឃុំបន្ទាយដែក។
.លោកអាចារ្យគណៈកម្មការវត្តទាំង០៤ក្នុងឃុំបន្ទាយដែក។
.មន្ត្រីកសិកម្មប្រចាំឃុំបន្ទាយដែក។
.លោកប្រធានអនុប្រធានប្រជាការពារឃុំបន្ទាយដែកនិងមានតំណាងបងប្អូនប្រជាពលរដ្ឋក្នុងឃុំបន្ទាយដែក។
មានរបៀបវិរៈប្រជុំ
១.ពិភាក្សានិងអនុម័តកំណត់ហេតុខែមុន។
២.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម។
៣.ការងារកសិកម្ម។
៤.អនុម័តអ្នកស្នើសំុប័ណ្ណសមធម៏។
៥.បញ្ហាផ្សេងៗនិងបិទអង្គប្រជុំ។
លោកទេព សុផាតមេឃុំបន្ទាយដែកបានមានប្រសាសន៍ថា!ថ្ងៃនេះក្រុមប្រឹក្សាឃុំបន្ទាយដែកបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១អាណត្តិទី០៥នឹងលើកទិសដៅបន្តទៀតខែឆ្នូ ឆ្នាំ២០២៥។
នាពេលនោះលោកកែម សុគួនសមាជិកក្រុមប្រឹក្សាឃុំនិងបានស្នើសុំឱ្យលោកស្រីមេភូមិកណ្តាលលើនិងមេភូមិអង្គរជ័យ
ជួយជម្រាបជូនប្រជាពលរដ្ឋហាមចាក់សាបនៅមុខផ្ទះជាប់មកផ្លូវបេតុងធ្វើថ្មីនិងខ្ពស់ជាងផ្លូវបេតុង។
បើចាក់ៗបានតែហាមខ្ពស់ជាងផ្លូវបេតុងអាចកម្លាតពីផ្លូវបេតុងចំនួនមួយតឹកទៅពីតឹកងាយស្រួលនៅពេលរដូវភ្លៀងធ្លាក់ទឹកហូរចេញពីរផ្លូវបេតុង មិនអាចដក់ទឹកនៅលើផ្លូវបេតុងឡើយ។
នៅភូមិអង្គរជ័យក៏ដូចគ្នាដែរ រួមទាំងជម្រាបជូនប្រជាពលរដ្ឋកុំឲ្យគាត់តយ៉ាកមកលើផ្លូវចាស់បច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែធ្វើយ៉ាកមកលើផ្លូវចាស់ដែលរដ្ឋបាលឃុំបានចាក់បេតុងនៅលើផ្លូវចាស់នេះមានចំនួនទទឹង៥ម៉ែត្រសូមលោកលោកស្រីមេភូមិអង្គរជ័យកុំឲ្យប្រជាពលរដ្ឋធ្វើយ៉ាកមកលើផ្លូវចាស់បន្តទៀតរួមទាំងប្រាប់ប្រជាពលរដ្ឋតៗគ្នាផងនៅតាមបណ្ដោយផ្លូវបេតុងនេះឲ្យគាត់បានជ្រាបជាដំណឹង។
ជាមួយគ្នានោះដែរលោកទេព សុផាតក៍បានលើកឡើងថា!សូមកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងប្រជាការពារសហការគ្នាធ្វើចរាចរណ៍សម្របសម្រួលនៅពេលសិស្សានុសិស្សចេញពីសាលាត្រឡប់ទៅផ្ទះវិញ។
ហើយត្រូវបង្គ្រាបបទល្មើសផ្សេងៗជាពិសេសបទល្មើសគ្រឿងញៀន។
លោកមេឃុំបន្ទាយដែកបានកោតសរសើរកម្លាំងនគរបាលនិងកម្លាំងប្រជាការពារសហការគ្នាបង្គ្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់។
ដោយៈប៉ក់ សារិទ្ធ
