(ខេត្តក្រចេះ)នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ២,៨០១នាក់ ដោយឥតគិតថ្លៃនៅស្រុកឆ្លូងខេត្តក្រចេះនិងប្រគល់ផ្ទះថ្មីមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមនឹងលោកជំទាវបណ្ឌិត ផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពយើងដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រេីប្រាស់ចាំបាច់ជាច្រេីនទៀតជូនដល់ក្រុមគ្រួសារផងដែរ។
