ស្រុកកៀនស្វាយបានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធមានចំនួន០៨ភូមិក្នុងឃុំគគីរ
(ស្រុកកៀនស្វាយ)នាថ្ងៃទី១៥ខែឆ្នូ ឆ្នាំ២០២៥ស្រុកកៀនស្វាយខេត្តកណ្តាលបានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃវិនច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធមានចំនួន០៨ភូមិនៅក្នុងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
ក្រោមអធិបតីភាពលោកស៊ន ហុងសេង អភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយ.លោកមុត សារិទ្ធមេឃុំគគីរនិងលោកព្រំ ឆាតអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាលនិងលោកកេត ផលប្រធានការិយាល័យរៀបចំដែននគរូបនីយកម្មសំណង់ស្រុកកៀនស្វាយ។
ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្លាកែតស្ថិតនៅភូមិស្លាបតាអោនឃុំគគីរ។
នាពេលនោះលោកមុត សារិទ្ធមេឃុំគគីរបានថ្លែងថា!
ឃុំគគីរជាឃុំប្រជុំជននៃស្រុកកៀនស្វាយដែលមានក្តានុពលភាពធំធេងសម្រាប់ស្រុកកៀនស្វាយក្នុងនោះមានមណ្ឌលសុខភាពកមួយន្លែង មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយមួយ.មានសាលាបឋមសិក្សាចំនួន០៥កន្លែង.អនុវិទ្យាល័យមួយកន្លែងនិងមានវត្តចំនួន០៥ដែរក្នុងនោះរដ្ឋបាលឃុំក៍បានបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយ
ដើម្បីបម្រើសេវាទូទៅជូនប្រជាពលរដ្ឋផងដែរនឹងដោយមានការចិត្តទុកដាក់ពីសុខទុក្ខនិងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋហើយឃុំគគីរបានអនុវត្តកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារមានប័ណ្ណសមធម៏មនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅ អ្នកផ្ទុកមេរោគអេដស៍និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនិងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ។
លោកមេឃុំបន្តថា!រដ្ឋបាលឃុំគគីរបានអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច កម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរបានសហការជាមួយកម្លាំងប្រជាការពារបានចុះល្បាតជាប់ជាប្រចាំក្នុងភូមិសាស្ត្រទូទាំងឃុំទប់ស្គាត់បានទាន់ពេលវេលានូវបទល្មើសផ្សេងៗនិងរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកមេឃុំបានលើកឡើងថា!ក្នុងនាមរដ្ឋបាលឃុំគគីរនឹងរូបខ្ញុំផ្ទាល់សូមគោរពដឹងគុណដ៍ខ្ពង់ខ្ពស់ដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសមេ្តចមហាបវរធឹមតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ដោយឡែកក្នុងខេត្តកណ្តាលដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ខេត្តនិងលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយនិងលោកប្រធានការិយាល័យភូមិបាលស្រុកបានដឹកនាំកម្លាំងចុះវាស់វែងចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំគគីរទាំងមូលបានចប់សព្វគ្រប់ហើយក្នុងថ្ងៃនេះដែរមានការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធបានចំនួន០៨ភូមិបន្ថែមទៀតបញ្ចប់ទូទាំងឃុំហើយការបិទផ្សាយនេះគឺមានចំនួន០២ទីតាំង។
ទី០១មានធ្វើការបិទផ្សាយនៅក្នុងវត្តស្លាកែតមានភូមិ។
១.មានទួលក្របៅ។
២.មានភូមិគគីរ។
៣.មានភូមិចន្លក់។
៤.មានភូមិចន្លក់ក្រៅ។
ទីតាំងទី២មានការបិទផ្សាយនៅវត្តដូនស
១.មានភូមិទួលត្នោត។
២.មានភូមិតារាបដូនស។
៣.មានភូមិទួលដូង។
៣.មានភូមិដូនស។
ជាមួយគ្នានោះដែរ
លោកស៊ុន ហុងសេងអភិបាលរងស្រុកមានប្រសាសន៍ថា!នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត០៣ឆ្នាំ០៨ខែ២០ថ្ងៃពូកវាបានបំភ្លេចបំផ្លាញចោលអស់នូវឯកសារដីធ្លីព្រមទាំងបានកាប់សម្លាប់ប្រជាពលរដ្ឋយើង
អស់ជាង០៣លាន នាក់ថែមទៀតផង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចតេជោហ៊ុន សែនប្រធានបក្សនិងអតីតនាយករដ្ឋមន្ត្រី និងសមេ្តច
មហាបវរធឹបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តធ្វើប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋជាលក្ខណៈជាប្រព័ន្ធ។
លោកអភិបាល រងស្រុកកៀនស្វាយបន្តថា!ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានមកមើលឈ្មោះមានសារសំខាន់ណាស់យើងនឹងអាចតវ៉ាបានចាប់ពីថ្ងៃទី១៥ខែឆ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ខែឆ្នូ ឆ្នាំ២០២៥ដែលមានរយៈពេលតែ១៥ថ្ងៃទេ។
ដោយៈប៉ក់ សារិទ្ធ

