(ស្រុកកៀនស្វាយ)ដោយមានការយកចិត្តទុក្ខដាក់ពីឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាល.លោកអ៊ូឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងលោកឡូវ សុខសានអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយតែងតែ
ជម្រុញមកដល់អាជ្ញាធរភូមិ.អាជ្ញាធរឃុំដោះស្រាយទុក្ខលំបាករជូនបងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី២៦ខែឆ្នាំ២០២៥ជាថ្ងៃជិតដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំ២០២៦ លោកមាន ណាតមេឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលចាប់ផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែទៀតនៅ(ត្រង់ចំណុចផ្លូវតាកុក)ផ្លូវភូមិកោះប្រាក់ថ្មីតភ្ចាប់ទៅផ្លូវភូមិកោះចាស់ដែលប្រវែងទទឹង០៥ម៉ែត្រនិងមានបណ្តោយប្រវែង១.០០០ម៉ែត្រនិងមានកម្ពស់០.១៥ម៉ែត្រ។
លោកមាន ណាតបានប្រាប់ថា!លោកបានជម្រុញដល់ក្រុមជាងឱ្យធ្វើបន្តរហូតដល់ម៉ោង០៩យប់ទៀតនិងដាក់អំពូលសូឡាបំភ្លឺឱ្យឆាប់ហើយដើម្បីសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់បានស្រួល។
លោកមេឃុំភូមិធំបន្តទៀតថា!នៅពេលខាងមុខនេះនឹងក្រុមជាងចាប់ផ្តើមសាងសង់ស្ពានខ្ពបកោះប្រាក់នឹងត្រូវតម្រូវឱ្យប្រជាពលរដ្ឋរស់នៅភូមិកោះប្រាក់ថ្មីភូមិកោះប្រាក់ចាស់និងប្រជាពលរដ្ឋរស់នៅស្រុកល្វាឯមដែលធ្លាប់ឆ្លងកំពង់ចម្លងដកោះប្រាក់ឱ្យពួកគាត់ធ្វើដំណើរតាមផ្លូវបេតុងផ្លូវមួយខ្សែងនេះឆ្ពោះទៅតាមផ្លូវ
ភូមិចន្លក់នឹងមកផ្លូវជាតិលេខ១។
លោកមេឃុំនឹងសូមអធ្យាស័យដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ដល់អាជ្ញាធរឃុំភូមិធំផងនៅពេលគេធ្វើស្ពានខ្ពបកោះប្រាក់នៅពេលខាងមុខនេះ។
ឃុំភូមិធំគឺឃុំមួយក្នុងចំណោមឃុំទាំង០៨ក្នុងស្រុកកៀនស្វាយដែលមានព្រំប្រទល់ជាប់នឹងសង្គាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលកំពុង
អភិវឌ្បន៍មានការីកចម្រើនមានផ្លូវបេតុងស្ទើរគ្រប់ភូមិនិងអំពូលសូឡាបំភ្លឺគ្រប់ផ្លូវ។
សូមបញ្ចាក់ថា!
ផ្លួវបេតុងដែលកំពុងសាងសង់នេះនូវរដ្តូវវស្សាពិបាកក្នុងការធ្វើដំណើរណាស់រងការលិចទឹកជម្រៅជាងកន្លះម៉ែត្រឯណោះហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិកោះថ្មីនិងភូមិកោះចាស់រងការផលប៉ះពាល់យ៉ាងខ្លាំងព្រោះគាត់នៅជាប់ទន្លេមេគង្គ។
លោកមាន ណាតមេឃុំភូមិធំថា!នៅមុនដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំ២០២៦
លោកនិងជូនការដូរផ្លូវបេតុងមួយខ្សែនិងសូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនិងរកសុីមានបាន។
សង្ឃឹមថា!ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា.សង្គាត់អាណត្តិទី០៦ខាងមុខនេះបងប្អូនប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រលោកមាន ណាតបន្តធ្វើមេឃុំទៀតដើម្បីអភវិឌ្បន៍ឱ្យភូមិ.ឃុំភូមិ មានការីកចម្រើន។
ដោយៈ ប៉ក់សារិទ្ធ
