អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវខិតខំ​បន្តយកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​សុខទុក្ខ​វីរៈកងទ័ព និងជនភៀសសឹក

ខេត្តកណ្តាល៖ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ក្នុងខេត្តកណ្ដាលឱ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជំងឺផ្សេងៗ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវខិតខំដោះស្រាយការងារនៅមូលដ្ឋានកុំបន្ធូរដៃឱ្យសោះ ត្រូវធ្វើការដោយស្មារតីបេះដូងពិត ត្រូវខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងដាច់ខាតយកការងារនៅមូលដ្ឋានមករំខានដល់ថ្នាក់លើជួយដោះស្រាយ ពីព្រោះក្នុងស្ថានភាពនេះ ត្រូវទុកពេលវេលាឱ្យថ្នាក់លើសម្រាប់គិតគូរទៅលើការងារធំៗរបស់ជាតិទើបជាការប្រសើរបំផុត។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ជាពិសេសកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ខិតខំរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ឱ្យបានល្អប្រសើរជាប្រចាំកុំឱ្យមានការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ទៅមករបស់ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវពង្រឹងវិធានការបង្ក្រាបការនេសាទខុសច្បាប់ ដើម្បីកុំឱ្យធនធានជលផលរបស់យើងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរត្រៀមលក្ខណៈ ក្នុងការបង្ក និងអន្តរាគមន៍ជួយពន្លត់អគ្គិភ័យក៏បានទាន់ពេលវេលាផងដែរ។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជំរុញដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំផ្តល់ប័ណ្ណកម្មសិទ្ធអចលនទ្រព្យជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មួយវិញទៀតត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការធ្វើផែនទីកំណត់ព្រំប្រទល់ភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តឱ្យបានរួចរាល់តាមការកំណត់។

ព័ត៌មានដែលជាប់ទាក់ទង