អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

ថ្នាក់ដឹកនាំខេត្តកណ្ដាល ចូលរួមក្នុងពិធីហែភ្លើងគប់អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ពិធីរត់ភ្លើងគប់ អបអរសាទរ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិលើកទី២ ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្រុកកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ១ ឆ្ពោះទៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងរលូន ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមផងដែរពីមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋពលរដ្ឋយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ពិធីរត់ភ្លើងគប់អបអរសាទរ ការប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ ”កីឡាជាតិ ដើម្បីព្រែកជីកហ្វូណនតេជោ” នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឃោសនាអប់រំផ្សព្វផ្សាយ បញ្ជ្រាបខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖ ទី១ កីឡារស់នៅក្នុងសន្តិភាព ទី២ ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត ទី៣ កីឡាគ្មានផ្សែងបារី ទី៤ កីឡាគ្មានគ្រឿង ញៀន និងទី៥ កីឡាគ្មានសារធាតុដូពីង និងកីឡាបៃតង ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមដំបូលដ៏សុខុដុម នៃគុណតម្លៃសន្តិភាព ព្រឹត្តិការណ៍កីឡានេះពិតជាបានបង្ហាញ ពីការរីកចម្រើន សុខសន្តិភាព ការអភិវឌ្ឍ នៃវិស័យកីឡានៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់ សម្រាប់ការរៀបចំការប្រកួតកីឡា “យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩” ដែលជាព្រឹត្តិការណ៍ដ៏ធំ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើក កម្ពស់កិត្យានុភាព ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។ ជាពិសេស ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់ វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត»។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ភ្លើងគប់នាថ្ងៃនេះ និងការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងក្លាយជាការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា និងយុវជនឱ្យចូលរួមលេងកីឡាដែលនាំមកនូវសុខភាព។ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ រដ្ឋបាលខេត្ត ក្រង ស្រុក ត្រូវផ្តល់ការគាំទ្រគ្រប់រូបភាពនូវការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រដល់ការលេងកីឡា និងការបំពាក់ឧបករណ៍កីឡាទៅតាមទីសាធារណៈនានា ក្នុងគោលបំណងបំផុសយុវជន និងប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងហាត់ប្រាណ ដើម្បីកាយសម្បទារឹងមាំ និងសុខភាពល្អ។

ព័ត៌មានដែលជាប់ទាក់ទង