អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

វិទ្យាល័យជ័យវរ្ម័នទី៧បានប្រារព្វពិធីបើកបវេសនកាលជានិមិត្តរូប ថ្នាក់ស្រុក ឆ្នាំសិក្សា២០២៤-២០២៥

ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងឃុំដីឥដ្ឋ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ រួមជាមួយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលជានិមិត្តរូប ថ្នាក់ស្រុក ឆ្នាំសិក្សា២០២៤-២០២៥។

ក្នុងឱកាសនេះដែរ លោក ឡូវ សុខសាន អភិបាលស្រុក បានចូលរួមអបអរសាទរ ដល់សិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧ ចំនួន ៦រូប ដែលបានជាសិស្សឆ្នើមនិទ្ទេស A ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៨ តុលា ២០២៤ នាពេលកន្លងទៅនេះ។

លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើរ និងរំលឹកដល់សិស្សានុ​សិស្ស​ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ មានក្រមសីលធម៌ល្អ ថែរក្សាបរិស្ថានអនាម័យក្នុងសាលា ជុំវិញសាលា និងចូលរួមចំណែកនៅក្នុងការងារមនុស្សធម៌ និងការងារសង្គមផ្សេងៗឱ្យបានល្អប្រសើ។ ជាពិសេសប្អូនៗ ក៏ដូចជាក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ឆ្នាំនេះ ដែលជាឆ្នាំត្រូវប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ត្រូវពង្រឹង និងបន្តសិក្សារៀនសូត្រដោយចិត្តទុកដាក់ បើមានកន្លែងណាមិនយល់ត្រូវសួរលោកគ្រូ អ្នកគ្រូ ពន្យល់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យការប្រឡងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនេះ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានថ្លែងអំណរគុណ និងដឹងគុណបំផុតចំពោះ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច តែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យ​ប្រជាពលរដ្ឋណាម្នាក់រងនូវការលំបាកឡើយ ពិសេស សម្តេច លើកតម្កើងវិស័យអប់រំ យុវជន និងកីឡា ជាវិស័យស្នូរ ក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត។

ពិធីនេះមានការអញ្ជើញចូលរួមលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក តំណាងមន្ទីរអប់រំ រយុវជន និងកីឡា ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំដីឥដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យជ័យវរ្ម័នទី៧។

ព័ត៌មានដែលជាប់ទាក់ទង