កម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចនាឡិកាវាស់គីឡូទឹកយ៉ាងសកម្ម!ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១២,៤២៥បណ្ណ ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ១២ភូមិ នៅស្រុកកៀនស្វាយ

(ខេត្តកណ្តាល)ឯកឧត្តមឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ រួមមាន៖ ភូមិរទាំង ភូមិរទាំងត្បូង ស្ថិតក្នុងឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ស្ថិតក្នុងឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរដល់មន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ សូមបន្តខិតខំពន្លឿនការចែកបណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយនៅពេលដែលផលិតបណ្ណរួច សូមធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយរាល់ការចែកបណ្ណត្រូវប្រមូលផ្តុំនៅច្រកចេញចូលតែមួយរបស់ស្រុក ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ខមកទទួលយកបណ្ណរបស់ពួកគាត់។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយនិងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។ បញ្ហាជួញដូរមនុស្សក៏ដូចគ្នាដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិកកលនៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋដែលមានបំណងក្នុងការឆបោកជួញដូរមនុស្ស ករណីសង្ស័យត្រូវពិគ្រោះនិងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអន្តរាគមន៍ កុំបណ្ដោយឱ្យកូនចៅរបស់យើងរងគ្រោះដោយការឆបោក។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនសូមប្រើប្រាស់កម្មវិធី App Nodrug ដើម្បីរាយការណ៍អំពីសកម្មភាពបទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបបានទាន់ពេលវេលាដោយរក្សាការសម្ងាត់ជូន។ ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងស្រុកកៀនស្វាយ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការតយ៉ាប ការសង់រោង ការលក់ដូរលើចិញ្ចើមផ្លូវ មុនពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើនាពេលខាងមុខ
ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្រុមការងារជួយសម្រួលការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងលើសោភ័ណ្ឌភាពតាមដងផ្លូវ។

ព័ត៌មានដែលជាប់ទាក់ទង