(ស្រុកកៀនស្វាយ)នៅព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំភូមិធំ។
ក្រោមអធិបតីភាពលោក មាន ណាតប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំ
ដោយមានការចូលរួម÷
_លោក សមាជិក ក្រុមប្រឹក្សាស្រុក ចុះឃុំភូមិធំ
_លោក លោកស្រីសមាជិក ក្រុមប្រឹក្សាឃុំ
_ លោកស្រីស្មៀនឃុំ
_ជំនួយការហិរញ្ញវត្ថុឃុំ
_ជុំនួយការរដ្ឋបាលឃុំ
_អនុប៉ុស្តិ៍ នគបាលរដ្ឋបាលឃុំ
_លោកស្រីមន្ត្រីកសិកម្ម
_លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ
_លោកស្រីមណ្ឌលសុខភាពឃុំ
_លោកនាយកអនុវិទ្យាល័យរទាំង
_លោកលោកស្រីនាយកសាលាទាំង៤
_ស ស យ ក ឃុំ
_អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ឃុំ
_អ្នកតំណាងប្រជាពលរដ្ឋ
_ប្រជាការពារ
ដែលមានវត្តមានសរុប៤៤នាក់ ស្រី៩នាក់
របៀបវារៈមានដូចជា
១.ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤៤របស់ក្រុមប្រឹក្សាឃុំកាល ខែមីនាឆ្នាំ២០២៥។
២.ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
៣.ការកំណត់ពេលវេលានិង ទីកន្លែងកិច្ចប្រជុំលើកក្រោយ។
៤.ការត្រៀម និង ការពារសន្តិសុខនៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ
៥.មតិផ្សេងៗ
៦.មតិបូកសរុបរបស់លោកប្រធាន និងបិតអង្គប្រជុំ។
នាឱកាសថ្ងៃបើកកិច្ចប្រជុំសាមញ្ញនាពេលនោះលោកមាន ណាតបានថ្លែងថា!នៅពេលខាងមុខនេះរដ្ឋបាលឃុំភូមិធំបានចាប់ផ្តើមធ្វើបេតុង០១ខ្សែនៅភូមិរទាំងត្បូងដែលមានទទឹង០៤ម៉ែត្រប្រវែង១.៥០០ម៉ែត្រ។
លោកមាន ណាតក៍បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងការអភិវឌ្បន៍ផ្លូវ០១ខ្សែខាងលើនេះបានចូលរួមចំណែកកាត់របងផ្ទះដើម្បីបានផ្លូវធំងាយស្រួលធ្វើដំណើរ។
លោកមេឃុំក៍បានជម្រុញដល់លោកលោកស្រីមេភូមិនិងកម្លាំងនគរប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងប្រជាការពារបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរយើងដែលមានរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២៦។
ដោយៈប៉ក់ សារិទ្ធ
