អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅដីដែលគ្មានប័ណ្ណកម្មសិទ្ធក្នុងស្រុកពញាឮ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតឡើយ កម្លាំងប៉ុស្តិ៍គគីរធំបានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយដោយបានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០៤នាក់!ស្នងការនគរបាលខេត្តកណ្ដាលបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានអំណោយមនុស្សធម៌លោកអធិការស្រុកកៀនស្វាយប្រជុំប្រចាំសប្តាហ៍ជារៀងរាល់ថ្ងៃចន្ទសាលាឃុំគគីររៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យសិរីសួស្ដីជ័យ មង្គលវិបុលសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្លោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានបន្តចុះត្រួតពិនិត្យនិងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ផ្សារគគីរ ស្រុសមត្ថកិច្ចបង្គ្រាបគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០៤នាក់ជនសង្ស័យសាភាពថា!យកលក់ប្រហែល៣០០ដងមកហើយ!លោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី០៥និងលើកទិសដៅបន្ត!លោកមាន ណាតប្រធានក្រុមប្រឹក្សាឃុំភូមិធំបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥អាណត្តិទី៥!រដ្ឋបាលឃុំដីឥដ្ឋរៀបចំវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋស្តីពី”ការលើកកម្ពស់ការងារសេវាកម្មសង្គមនិងគវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១២,៤២៥បណ្ណ ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ១២ភូមិ នៅសអាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!

ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ដល់លំនៅឋានផ្ទាល់ ចំនួន ៥គ្រួសារ សរុប ២៨នាក់ ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ។

ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបង្ហាញពីក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានថ្លែងនូវការសោកស្តាយចំពោះគ្រួសាររងគ្រោះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដោយសារឧបទ្ទវហេតុគ្រោះអគ្គិភ័យ និងសូមឱ្យបងប្អូនមេត្តាទប់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍អ្វីៗវាបានកន្លងហួសផុតទៅហើយ ប្រការសំខាន់គឺ ជីវិតរបស់យើងនៅរស់រាន និងត្រូវបន្តប្រកបរបររកស៊ីចិញ្ចឹមក្រុមគ្រួសារឡើងវិញ ដើម្បីរស់នៅបានសមរម្យក្នុងសង្គមជាតិ។ ឯកឧត្តមអនុប្រធានចិន្ត្រៃយ៍ បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីការប្រើប្រាស់បណ្តាញអគ្គិសនីនៅតាមគេហដ្ឋាន ត្រូវតបណ្តាញតាមបែបបទបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងការឆ្លងចរន្តអគិ្គសនី ហើយបណ្តាលឱ្យមានជួបនូវគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងជាយថាហេតុ តួយ៉ាងដូចក្នុងករណីពេលនេះជាដើម។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្អ ពិសេសបើសុខភាពល្អមាំមួន នោះយើងមានពេលវេលាគ្រប់គ្រាន់ប្រកបមុខរបររកស៊ី ដើម្បីស្តារជីវភាពរស់នៅបានសមរម្យឡើងវិញ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនគ្រួសាររងគ្រោះទាំង៥ ក្នុង ១គ្រួសារៗទទួលបាននូវ៖ អង្ក ៥០គីឡូក្រាម,មី១កេស,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ១យួរ,ទឹកសុទ្ធ ១កេស ,ឃីត១កញ្ចប់(អាវយឺត១,ក្រមា១) ,ឃីតដំណេក (ភួយ១ មុង១ និងខ្នើយ១) ,កៅស៊ូតង់ ១ផ្ទាំង សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀលគត់)។ ក្នុងពេលជាមួយគ្នានេះ អនុសាខាកាកបាទក្រហម ក្រុងសំពៅពូន ក៏បានឧបត្ថម្ភជូនជនរងគ្រោះ ១គ្រួសារទៀត ដែលរងផលប៉ះពាល់បន្តិចបន្តួចដោយសារគ្រោះអគ្គិភ័យនេះផងដែរ ដោយទទួលបានអង្ករ ៥០គីឡូក្រាម គ្រឿងបរិភោគមួយចំនួន និងថវិកា ២០ម៉ឺនរៀល។

គួររំលឹកផងដែរថា ករណីអគ្គីភ័យនេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង២០នាទី បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ឆេះខូចខាតទាំងស្រុង ប៉ុន្តែមិនមានអ្នករងរបួស ឬបាត់បង់អាយុជីវិតឡើយ។

ព័ត៌មានដែលជាប់ទាក់ទង