ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្តវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាល.សមត្ដកិច្ចស្រុកកៀនស្វាយបន្តបង្គ្រាបគ្រឿងញៀនលោកវរសេនីយ៍ ឯកព្រំុ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងលើនិតិវិធីនៃអ្នកទទួលសិទ្ធអនុញាត្តចកងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ៣នាក់បទល្មើសគ្រឿងញៀនទៅតុលាការដើម្បីបន្តនិតិវិធី!ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលអនុវត្តតាមការណែនាំរបស់ឯកឧត្តមគួច ចំរើនអនុសាខាកាកបាតក្រហមកម្ពុជាស្រុកកៀនស្វាយបាននាំយកអំណោយជួយលដល់ពលរដ្ឋខ្វះខាតជីវភាពនៅប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៤គ្រួសារ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេស​ជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានស្រុកកៀនស្វាយរៀបចំពិធីវេទិការផ្សព្វផ្សាយច្បាប់ស្តីពីការបង្គ្រាបអំពើជួនដូរមនុស្សការ ធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ស្រុកកៀនស្វាយរៀបចំពិធីវេទិការផ្សព្វផ្សាយច្បាប់ស្តីពីការបង្គ្រាបអំពើជួនដូរមនុស្សការ ធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្កិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥ក្រោមអធិបតីភាពលោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំ!ក្រុមប្រឹក្សាឃុំដីឥដ្ឋបើកកិច្ចប្រជុំសាមញ្ញលើកទី៤៧អាណត្តិទី០៥ក្រោមអធិបតីភាពលោកយ៉ែម ប៊ុណ្ណា!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងលោកជំទាវនាំយកថវិកា.សួរសុខទុក្ខលោកអនុសេនីយ៍ឯកជិន លីណាដែលកំពង់សម្រាកព្យាបាលមុខរបួសនៅមន្ទីរលោកជំទាវព្រះរាជអាជ្ញារងខេត្តកណ្តាលបើកកិច្ចប្រជុំនៅអធិការស្រុកកៀនស្វាយ!អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅដីដែលគ្មានប័ណ្ណកម្មសិទ្ធក្នុងស្រុកពញាឮ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតឡើយ កម្លាំងប៉ុស្តិ៍គគីរធំបានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយដោយបានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០៤នាក់!ស្នងការនគរបាលខេត្តកណ្ដាលបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមិ ក្នុងស្រុកស្អាង

ខេត្តកណ្តាល៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមិ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកស្អាង រួមមាន៖ ឃុំខ្ពប ឃុំប្រាសាទ ឃុំត្រើយស្លា ឃុំតាលន់ និងឃុំស្វាយប្រទាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកស្អាង ក្រោមគណៈអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន បានកោតសរសើរមន្រ្តីជំនាញនៃការិយាល័យភូមិបាលស្រុកស្អាង និងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំ វាស់វែងចុះបញ្ជីដី រហូតបានសម្រេចការចែកប័ណ្ណកម្មសិទ្ធិបង្ហើយ ជូនប្រជាពលរដ្ឋ នាពេលនេះ។ ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសេវាដីធ្លី កាន់តែគៀកជិតប្រជាពលរដ្ឋ កុំឱ្យខាតពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកទទួលប័ណ្ណកម្មសិទ្ធិ ឯកឧត្តម គួច ចំរើន បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយស្រុក ការិយាល័យប្រជាពលរដ្ឋស្រុក និងការិយាល័យភូមិបាលស្រុក ត្រូវបន្តខិតខំចាត់ចែងការងារនេះប្រកបដោយការទទួលខុសត្រូវ និងច្នៃប្រឌិត មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិទាំងអស់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ស្រុកស្អាងបានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ តែការចែកបណ្ណជូនប្រជាពលរដ្ឋមិនទាន់មកយកបានគ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកត្រូវបន្តខិតខំរកកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបានកម្មសិទ្ធិដីធ្លីទាំងអស់ សូមអញ្ជើញមកទទួលយកប័ណ្ណពីមន្ត្រីសូរិយោដី និងមន្ត្រីច្រកចេញចូលតែមួយ ស្ថិតក្នុងស្រុកស្អាង ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនាថ្ងៃនេះ មេត្តាជួយផ្សព្វផ្សាយ និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតឱ្យអញ្ជើញមកទទួលបានប័ណ្ណកម្មសិទ្ធិពីការិយាល័យច្រកចេញតែមួយស្រុកឱ្យបានគ្រប់ៗគ្នាផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានណែនាំចំពោះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដាច់ខាតមិនត្រូវចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនិងរឿងដីធ្លីជូនប្រជាពលរដ្ឋ ក្រៅពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួចហើយនោះទេ អាជ្ញាធរត្រូវទទួលស្គាល់តែបណ្ណកម្មសិទ្ធតែមួយគត់ប៉ុណ្ណោះ ជៀសវាងបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាផ្សេងៗ ពាក់ព័ន្ធនិងរឿងដីធ្លីតទៅទៀត បើមន្ត្រីណានៅតែបន្តចុះហត្ថលេខាទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។  បន្ថែមពីលើនេះអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវបំពេញភារកិច្ចជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋដ៏ល្អ ត្រូវតែស្មើភាពគ្នាក្នុងការទទួលបានប័ណ្ណ ដាច់ខាតកុំប៉ះពាល់ផលប្រយោជន៍ កុំដាក់លក្ខខណ្ឌដល់ប្រជាពលរដ្ឋក្នុងការទទួលប័ណ្ណកម្មសិទ្ធ ជាពិសេសមន្ទីរ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការបូកសរុបប័ណ្ណដែលនៅសេសសល់ក្នុងមន្ទីរ រួមជាមួយប័ណ្ណកម្មសិទ្ធិដែលនៅសេសសល់ចំនួន២ ក្រុង-ស្រុកទៀត ដែលមិនទាន់ចុះហត្ថលេខា ត្រូវខិតខំធ្វើយ៉ាងណាចុះហត្ថលេខាបានរួចរាល់ទាន់ពេលវេលា សម្រាប់ចែជូនដល់ប្រជាពលរដ្ឋចំនួន២ ក្រុង-ស្រុកទៀត នាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល។

ដោយឡែក ចំពោះបញ្ហាអំពើហិង្សាក្នុងគ្រួសារ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជួយសម្របសម្រួល និងអប់រំណែនាំកុំឱ្យឈានដល់ការប្រើអំពើហិង្សា ពិសេសគឺក្នុងករណីលែងលះបែកបាក់គ្រួសារ ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យឈានដល់ការកាប់សម្លាប់គ្នា អាជ្ញាធរសូមជួយអប់រំឱ្យពួកគាត់យោគយល់អធ្យាស្រ័យគ្នា ត្រូវគ្នាវិញ ឬឱ្យពួកគាត់ចែកផ្លូវគ្នាដោយការស្ម័គ្រចិត្តរៀងៗខ្លួនដោយសន្តិវិធី។

ព័ត៌មានដែលជាប់ទាក់ទង