ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ក្រោមអធិបតីភាáព្រះវិជ្ចានុរ័ក្ខញាណ ខឹម សុផន ចៅអធិការវត្តស្លាកែត ចែកទានជូន តាជី យាយជី និងកម្លាំងប្រជាការពារ មានចំនួន ១២២នាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តážឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ážដោយសេចក្ដីជ្រះថ្លាជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរáពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកខាញ់ប៊ិញ (ប្រទេសវៀតណាម)ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ(បáអាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយកáក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតáឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បáលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ážពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទáŸកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!

ឯកឧត្តមគួច ចំរើនចុះឆែកឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ យីហោ/ម៉ាក TSP នៅឃុំបែកចានស្រុកអង្គស្នួលត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចុះបង្ក្រាប

(ខេត្តកណ្តាល )ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមាន អភិបាលរងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយ មានសាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo ប្រហិតម៉ាក់ TSP សុទ្ធតែជាទំនិញភាគច្រើន ខូច/គ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ចំនួន ២កន្លែង ដោយ ១កន្លែង ស្ថិតចំណុចភូមិព្រៃបឹង និង១កន្លែងទៀតស្ថិតនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់ទីតាំង និងអាជីវកម្មឈ្មោះលោកស្រី ទ្រី សុភាព មានយីហោ/ម៉ាក (TSP) លក់ប្រហិតហតដកខ្មែរគ្រប់មុខ ។

ក្នុងប្រតិបត្តិការនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារបានរកឃើញការនាំចូល និងស្តុកទុកផលិតផលចំណីអាហារជាច្រើនមុខ ដែលមានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យបានបង្ហាញថា ទូបង្កកមួយចំនួនមិនបានដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ ដែលបង្កឱ្យមានការសង្ស័យថា ជាការបន្លំសាធារណជនអំពីស្ថានភាពរក្សាទុកទំនិញតាមស្តង់ដាដែលបានកំណត់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រុមការងារក៏បានរកឃើញផលិតផលមួយចំនួនមិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយផលិតផលខ្លះទៀតបានផុតកំណត់គុណភាពរួចហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមានការរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ មួយវិញទៀតចំពោះទំនិញដែលត្រូវបានកំណត់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ចំណែកផលិតផលមួយចំនួនទៀត ដែលនៅមានកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្តែស្ថិតក្រោមការសង្ស័យ ក្រុមមន្ត្រីជំនាញ ក.ប.ប. បានយកសំណាកទៅវិភាគបន្ថែម មុនសម្រេចចាត់វិធានការបន្ត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ទីតាំងខាងលើនេះ បើតាមការស៊ើបអង្កេតបឋមបង្ហាញថា ម្ចាស់សិប្បកម្មមិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់ និងចំណីអាហារពីប្រភពផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស មកវេចខ្ចប់ និងចែកចាយបន្ត ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការចូលរួមសហការពីសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការចែកចាយចំណីអាហារខូចគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកប្រើប្រាស់ទូទៅ ពីហានិភ័យដែលអាចបង្កឡើងដោយផលិតផលគ្មានសុវត្ថិភាពទាំងនេះ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ត្រីជំនាញក្នុងប្រតិបត្តិការនេះ គឺបានដកហូតឧបករណ៍ និងសម្ភារៈដូចជា៖ ១.ប្រហិតចម្រុះ១៣មុខ ទម្ងន់ ១០០០kg ,២.ប្រហិតក្តាម នំប៉ាវ ហតដក ៣មុខ ទម្ងន់ ៧៥០kg ,៣.ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់ ១០០kg ,៤.ប្រហិតម៉ាក់ TSP ទម្ងន់ ៣០០kg ,៥.ប្រហិតហតដក (គ្មានម៉ាក់) ២៥កេស ទម្ងន់ ១៥៥០Kg សរុប ៨៨៩០Kg ដើម្បីយកទៅពិនិត្យ និងកម្ទេចចោល ។

ព័ត៌មានដែលជាប់ទាក់ទង