កិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខអនុវត្តតាមការណែនាំលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងសមត្ថកិច្ចស្រុកកៀនស្វាយបន្តបង្គ្រាបករណីគ្រឿងញៀនដោយបពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្ដាលកិច្ចប្រជុំសាមញ្ញលើកទី៤៨អាណត្តិទី០៥របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកឡូវ សុខសានអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយនាំយកថវិកាចូលបុណ្យសពម្តាយបង្កើតវិរៈកងទ័ព!ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ!ឯកឧត្តមគួច ចំរើនចុះឆែកឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ យីហោ/ម៉ាក TSP នៅឃុំបែកចានស្រុកអង្ឯកឧត្តមគួច ចំរើនចុះឆែកឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ យីហោ/ម៉ាក TSP នៅឃុំបែកចានស្រុកអង្នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផល អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្តវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូម

លោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុងស្រុកទាំង១៣ ជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនិវត្តជននៃកងរាជអាវុធហត្ថ

(ខេត្តកណ្តាល)ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៦) ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។ ស្ថិតក្នុងឱកាសដ៏សែនសោមនរីករាយនេះលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក និងជូនពរពីសំណាក់ សម្តេចអគ្គមហាលោកសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ធិសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកណ្តាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ និងយោធិនចូលសោធននិវត្តន៍ ដែលកំពុងមានជំងឺសម្រាកព្យាបាល នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យ។ ថ្លែងក្នុងពិធីនោះដែរលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានមានប្រសាសន៏បន្តទៀតថាលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទដែលកំពុងបម្រើការងារនិងមន្ត្រីដែលចូលសោធននិវត្តន៍ គ្រួសារអាវុធហត្ថ ពលី-មរណៈ អាវុធហត្ថមានជីវភាពខ្វះខាតជួបការលំបាក ទោះជាស្ថិតនៅទីកន្លែងណា ពេលវេលាណា ក៏មិនដែលបំភ្លេចពួកគាត់បានឡើយ។ ស្ថិតក្នុងឱកាសដ៏សែនរីករាយ នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦) នាពេលនេះ។ លោក ឧត្តមសេនីយ៍ មេបញ្ជាការ សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ជាពិសេសយោធិនចូលសោធននិវត្តន៍ ពិការ ពលី-មរណៈ ដែលបានតស៊ូលះបង់រាល់គ្រប់ឧបសគ្គកន្លងមក ខិតខំប្រឹងប្រែងបំពេញការងារកសាងកងរាជអាវុធហត្ថខេត្តកណ្តាល ឲ្យទៅជាអង្គភាពមួយមានការរីកចម្រើន និងរឹងមាំមកដល់សព្វថ្ងៃ សមទ្ធិផលជាច្រើនដែលសម្រេចបាន គឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូននិវត្តជនទាំងអស់។ ក្នុងនាមជា មេបញ្ជាការ នាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ចងចាំជានិច្ចនូវរាល់គុណូបការៈ ដែលអតីតយុទ្ធជន បានធ្វើពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូននិវត្តជនទាំងអស់ និងសូមដឹងគុណជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តសិទ្ធទាំងឡាយក្នុងលោក សូមប្រោសប្រទាននូវសព្ទសាធុការពរជ័យ សេរីបវរមហាប្រសើរ ជូនចំពោះយោធិនចូលសោធននិវត្តន៍ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសអ្នកមានជំងឺរោគគារ សូមឲ្យឆាប់ជាសះស្បើយពីជំងឺ និងសូមឲ្យបានជួបប្រទះនូវពុទ្ធទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ព័ត៌មានដែលជាប់ទាក់ទង