លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!
(ស្រុកកៀនស្វាយ)ថ្ងៃចន្ទ៥រោចខែទុតិយាសាឍឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី៣ខែសីហាឆ្នាំ២០២៦នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយមានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ខែសីហាឆ្នាំ២០២៦ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយ។
»សមាសភាពចូលរួម!
•លោក លោកស្រីអធិការ រងគ្រប់រូប
•លោកនាយផ្នែកគ្រប់ផ្នែក
•លោកនាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍
សរុបវត្តមានចូលរួមចំនួន៣២នាក់ស្រី១នាក់ ។
លោកព្រុំ សំណាងមានប្រសាសន៍ថា!ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តថ្ងៃនេះនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយប្រជុំបូកសរុបលទ្ធផលការងារខែសីហានិងលើកទិសដៅបន្តទៀត។
លោកអធិការស្រុកកៀនស្វាយបានលើកឡើងថា!លោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយត្រូវអនុវត្តតាមការណែនាំរបស់ឯកឧត្តមគួច ចំរើនគណៈបញ្ចាការឯកភាពខេត្តកណ្តាលត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យពួកគាត់មានភាពកក់ក្តៅមកសមត្ថកិច្ចរបស់យើងគ្រប់ៗគ្នា។
លោកអធិការស្រុកបានលើកឡើងថា!នៅរយៈពេលប៉ុន្មានថ្ងៃទៀតក្នុងខែសីហាឆ្នាំ២០២៦នេះមានការប្រឡងរបស់សិស្សានុសិស្សបាក់ឌុប(ថ្នាក់ទី១២)កម្លាំងនគរបាលយើងត្រូវចូលរួមរក្សាការពារសន្តិសុខនៅតាមមណ្ឌលប្រឡងក្រែងលោមានជនឱកាសមួយចំនួនសកម្មភាព។
លោកព្រុំ សំណាងបានជម្រុញដល់តាមបណ្តាប៉ុស្តិ៍និមួយៗខិតខំយកចិត្តទុកដាក់រក្សាការពារសន្តិសុខនិងទប់ស្គាត់បង្គ្រាបរាល់បទល្មើសផ្សេងៗដែលបានកើតឡើងនៅក្នុងមូលដ្ឋានយើងជាពិសេសត្រូវបន្តបង្គ្រាបករណីគ្រឿងញៀនធ្វើដូចមេឃភ្លៀងរលឹមនិងបានបញ្ចាឱ្យ ជំនាយផ្នែកអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរធ្វើអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនប្រជាពលរដ្ឋដែលហួសសុពលភាពនិងគ្រប់អាយុមកធ្វើគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរប្រកាសលោកអនុសេនីយ៍ទោជិន ដារ៉ូអត្តលេខ៨០៦៨៥នាយរងផ្នែកយុត្តិធម៏ជានាយផ្នែកនគរបាលយុត្តិធម៏នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដែលជំនួសលោកភឿន ពិសិដ្ឋបច្ចុប្បន្ននាយប៉ុស្តិ៍នគរបាលរដ្ឋដីឥដ្ឋ។
លោកអធិការស្រុកកៀនស្វាយក៍បានណែនាំដល់លោកជិន ដារ៉ូ ជានាយផ្នែកយុតិ្តធម៏ស្រុកត្រូវធ្វើសំណុំរឿងរបស់ជនសង្ស័យឱ្យមានតម្លាភាព។
ដោយៈប៉ក់ សារិទ្ធ