(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកយី វណ្ណដា អធិការក្រុងតាខ្មៅបានឱ្យដឹងថា!បានអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្រ្កាបនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីអំពើលួចសកម្ម (នាឡិកាវាស់គីឡូទឹក)និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៦ ម៉ោង០៣និង០៧នាទី នៅត្រង់ចំណុចតាមបណ្តោយផ្លូវ២១Aភូមិកំពង់ព្រីងសង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា បន្តថា!ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណព្រោះមិនបានមកដាក់ពាក្យបណ្តឹង។
ជនសង្ស័យ០១នាក់៖
ឈ្មោះង៉ា ប៊ុនស៊ុយ ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិកាកាបសង្កាត់ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានមុខរបរ៖មិនពិតប្រាកដ (ឃាត់ខ្លួន)។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក
១-នាឡិកាវាស់គីឡូទឹកចំនួន០៦គ្រឿង(របស់ជនរងគ្រោះ)។
២-ដង្កាប់ដែកចំនួន០៣ (របស់ជនសង្ស័យ)។
៣-កន្ត្រៃសម្រាប់កាត់និងឆូតខ្សែភ្លើង០១(របស់ជនសង្ស័យ)។
៤-សោរសម្រាប់មួលប៊ូឡុងទឹក០១(របស់ជនសង្ស័យ)។
៥-វ៉ានសម្រាប់បិទទឹកចំនួន០៣(របស់ជនសង្ស័យ)។
៦-កន្ត្រៃកាត់ទុយោទឹកចំនួន២(របស់ជនសង្ស័យ)។
៧-ម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ០១គ្រឿង ផ្លាកលេខ1JT-៥០៧៦ (របស់ជនសង្ស័យ)។
៨-ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ០១គ្រឿង(របស់ជនសង្ស័យ)។
៩-កេសស្នោរសម្រាប់ដាក់សម្ភារៈ០១(របស់ជនសង្ស័យ)។
១០-មួកការពារសុវត្ថិភាពពណ៌ខ្មៅ០១ (របស់ជនសង្ស័យ)។
សម្ភារៈបាត់បង់៖
-នាឡិកាសម្រាប់វាស់គីឡូទឹកចំនួនប្រហែលជាង៥០គ្រឿង(យកបានមកវិញចំនួន០៦គ្រឿង)។
លោកអធិការក្រុងតាខ្មៅបានបន្តទៀតថា!នៅមុនពេលកើតហេតុដោយប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាលតែងតែបាត់បង់នាឡិកាវាស់គីឡូទឹកជាបន្តបន្ទាប់ក្រោយពីទទួលបានព័ត៌មានរួច លោកអធិការនគរបាលក្រុងតាខ្មៅបានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសិត្បូយាមពួនស្ទាក់នៅចំណុចស្តុបសិត្បូក្រុងតាខ្មៅចាប់ពីម៉ោង១២និង០០នាទីយប់ ដល់ម៉ោង០៤និង០០នាទី ទៀបភ្លឺ ជារៀងរាល់យប់។លុះដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២៦វេលាម៉ោង០៣ និង០៧នាទីក៏មានជនសង្ស័យម្នាក់ឈ្មោះង៉ា ប៊ុនស៊ុយភេទប្រុសអាយុ ៣៧ឆ្នាំបានជិះម៉ូតូ០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JT-5076 មានដឹកកេសស្នោរ០១ ពីក្រោយ ឃើញដូចច្នេះកម្លាំងប៉ុស្តិ៍សិត្បូមានការសង្ស័យបានហៅជនសង្ស័យឲ្យឈប់ភ្លាមនោះជនសង្ស័យបម្រុងជិះរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់នាឡិកាវាស់គីឡូទឹករបស់ជនរងគ្រោះសរុបទាំងអស់ប្រហែលជាង៥០គ្រឿង ហើយបានយកនាឡិកាវាស់គីឡូទឹកនោះទៅដោះបំបែកចេញពីគ្នារួចយកទៅលក់ឲ្យអ្នកដើរទិញអេតចាយតាមផ្លូវនៅខណ្ឌមានជ័យបាន០១គីឡូតម្លៃ១ម៉ឺនរៀលប្រាកដមែន។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសុំណុំរឿងបញ្ចូនទៅតុលាការដើម្បបន្តនិតិវិធី។
ដោយៈប៉ក់ សារិទ្អ
