អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

គណបក្សប្រជាជនកម្ពុជាឃុំភូមិធំបានប្រារព្វពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃ៧មករាឆ្នាំ១៩៧៩.ថ្ងៃ៧មករាឆ្នាំ២០២៥

(ស្រុកកៀនស្វាយ)

ថ្ងៃទី១៨ខែមករាឆ្នាំ ២០២៥
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភូមិធំស្ថិតនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ(៧មករា ១៩៧៩-៧ មករា-២០២៥)។

ក្រោមអធិបតីភាព
លោក ចាន់ សុភាពប្រធានក្រុមការងារគណបក្សចុះជួយឃុំភូមិធំជាតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន.ឯកឧត្តមបណ្ឌិតគុណ ញឹម។
ដោយមានការចូលរួម.
១.លោកស៊ុំ ធន អភិបាលរងស្រុកនិងជាប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយឃុំភូមិធំ។
២.លោកមាន ណាត មេឃុំភូមិធំនិងជាប្រធានគណបក្សឃុំភូមិធំ។
៣.លោកអ៊ុន ម៉ាលីស នាយប៉ុស្តិ៍និងប្រធានសាខាបក្សប៉ុស្តិ៍ចំណុះបក្សឃុំភូមិធំ។
៤.លោក លោកស្រីប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំភូមិធំ។
៦.លោក លោកស្រី ប្រធាន អនុប្រធានសាខាបក្សភូមិ ។
៧.ស្មៀនឃុំនិងជំនួយការឃុំ។
៨.យុវជនគណបក្សឃុំនិងមានសមាជិកបក្សប្រមាណជាង១០០នាក់បានចូលរួមផងដែរ។

នៅនាឱកាសនោះលោកមាន ណាតបានឡើងអានសុន្ទរកថា របស់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាថា!ថ្ងៃនេះគម្រប់ខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករាជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៍យង់ឃ្នងនេះ ហើយបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យនិងវឌ្បនភាពសង្គម។បន្ទាប់ពីជ័យជម្នះថ្ងៃ៧មករាឆ្នាំ១៩៧៩គណបក្សប្រជាជនកម្ពុជាបានសាមគ្គីប្រជាជាតិទាំងមូលដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងលំបាករាប់មុឺនសែនជំពូក សម្រេចជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារកសាងនិងការពារមាតុភូមិព្រមទាំងការស្វែងរកសន្តិភាពនិងការផ្សុះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខេ្ទចខ្ទីនិងសង្គ្រៀមដ៍រុាំរ៉ៃឈានមកដល់ដំណាក់កាលអភិវឌ្បន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

លោកមាន ណាតបន្តថា!យើងប្រារព្វខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំពុំអាចបំភ្លេចបានឡើយនួវមហាឧក្រិដ្ឋកម្មដែលប្រល័យពូជសាសន៍ប៉ុលពតបានប្រព្រឹត្តមកលើប្រជាជន។
ព្រមជាមួយនេះយើងចងចាំជានិច្ចនូវគុណូបការៈដ៍ឧត្គុង្គឧត្តម របស់វីរៈកម្មាភិបាលយុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជានិងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធនិងធ្វើលីកម្មយ៉ាងអង់អាចលើសមរភូមិដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍និងការ ពារឱ្យរស់ឡើងវិញរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នាក៍សូខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃ៧មករាឆ្នាំ១៩៧៩.ថ្ងៃ៧មករាឆ្នាំ២០២៥មលំឱនការសង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាសន៍ហើយឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខ័ន្ធរបស់លោក អ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដ៍រាប។

លោកចាន់ សុភាពបានថ្លែងថា!ថ្ងៃនេះលោកបានចូលរួមពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃ៧មករាឆ្នាំ១៩៧៩.ថ្ងៃ៧មករាឆ្នាំ២០២៥នៅទីស្នាក់ការបក្សឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។

លោកចាន់ សុភាពបន្តថា!យើងម្នាក់ៗបានដឹងហើយថាថ្ងៃ៧មករាជាថ្ងៃកំណើរទី២របស់យើងគ្រប់ៗគ្នាដោយសារគណបក្សប្រជាជនកម្ពុជាបានរំដោះចេញពីរបបប្រល័ពូជសាសន៍ប៉ុលពតគ្រប់គ្រងប្រទេសជាតិអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃពួកវាបានឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើការទាំងឈឺ.បង្អាត់បាយនិងមិនឱ្យជួបជុំក្រុមគ្រួសារឡើយហើយថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង០៣លាន នាក់ថែមទៀតផង។

ក្រោយថ្ងៃរំដោះមករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនអតតីនាយករដ្ឋមន្ត្រីនិងក្នុងអាណត្តិទី៧នេះមានសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តដឹកនាំប្រទេសជាតិមានសុខសន្តិភាពនិងមានការីកចម្រើលើគ្រប់វិស័យ។

លោកចាន់ សុភាពក៍បានជម្រុញដល់អាជ្ញាធរភូមិ.អាជ្ញាធរឃុំនិងកម្លាំងនគរបាលប៉ុស្តិ៍ត្រូវបន្តបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អជាពិសេសត្រូវទប់ស្គាត់គ្រឿងញៀននិងក្រុមក្មេងទំនើងខាងតែបាន។

ដោយៈសម្រែកកូនខ្មែរ

ព័ត៌មានដែលជាប់ទាក់ទង