ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤ ៤២៦នាក់ (នារី ៣ ៩២៤នាក់) កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព, សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។ ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា, មានសង្គ្រាមរ៉ាំរ៉ៃ, មានការផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, និងមានភាពរកាំរកូសជាមួយប្រទេសជិតខាង, សង្គមនោះ ពិតជាគ្មានពេលវេលា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, កសាងស្ថាប័ន និង កសាងសមត្ថភាពនៃមូលធនមនុស្សរបស់ខ្លួនបានឡើយ។ សង្គមបែបនោះ ប្រឈមនឹងការខាតបង់នូវធនធានជាច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជាងការកសាងជាតិ ។ បើសង្គមមួយមានសន្តិភាព និងស្ថិរភាព, ប៉ុន្តែ សង្គមទាំងមូលមិនបានផ្តល់តម្លៃលើការសិក្សាអប់រំ ហើយពលរដ្ឋមិនខិតខំកសាងសមត្ថភាពរបស់ខ្លួន, សង្គមនោះនឹងមានធនធានមនុស្សទន់ខ្សោយ, ខ្វះឯករាជ្យម្ចាស់ការ, មិនមានភាពប្រកួតប្រជែង, និងក៏មិនអាចរីកចម្រើនជឿនលឿន បានដែរ ។

បន្ថែមលើនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការពង្រឹងធនធានមនុស្ស គឺដើម្បីបង្កើនផលិតភាព បង្កើនចំណូល និងផលប្រយោជន៍ សំដៅធានាដល់ការប្រកួតប្រជែង និង លើកកម្ពស់កម្លាំងធ្វើការបំពេញទីផ្សារការងារ ស្របតាមបរិការណ៍នៃការអភិវឌ្ឍប្រទេស និងជីវភាពរបស់ប្រជាជន។ ការពង្រឹងធនធានមនុស្ស គឺត្រូវពង្រឹងទាំងបរិមាណ និងគុណភាព ដែល៖ ១/ បរិមាណ គឺសំដៅការបើកឱកាសឱ្យបានច្រើនដល់ប្រជាពលរដ្ឋ និង ២/ គុណភាព គឺសំដៅការពង្រឹងគុណភាពសិក្សា គុណភាព និងគុណវុឌ្ឍិគ្រូ ព្រមទាំងភាពច្នៃប្រឌិត។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា យើងអាចធានាបរិមាណគ្រូបង្រៀន តាមរយៈការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ តែនៅមានឆន្ទៈ, មានសុខភាពល្អ, ជាមួយនឹងបទពិសោធន៍ និងគុណវុឌ្ឍិខ្ពស់, ប៉ុន្តែសម្រាប់បំពេញតែកន្លែងណាដែលខ្វះប៉ុណ្ណោះ។ ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសលោកគ្រូ អ្នកគ្រូចូលនិវត្តន៍នេះ ត្រូវឈរលើគោលការណ៍៖ ទី១/ បំពេញតែកន្លែងដែលខ្វះខាត និងខ្វះជំនាញពិតប្រាកដ ស្របតាមតម្រូវការ ហើយជ្រើសរើសកំណត់តាមនិយាម និងលក្ខខណ្ឌដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ច្បាស់លាស់, និង ទី២/ កិច្ចការនេះ គឺជាការបំពេញត្រឹមរយៈពេលខ្លី រហូតទទួលបានគ្រូថ្មីមកជំនួស។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ការអានសៀវភៅ ដោយជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ខិតខំបង្កលក្ខណៈដល់កូនៗរបស់ខ្លួនក្នុងការអានសៀវភៅ ហើយសូមក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញកម្មវិធីពាក់ព័ន្ធនឹងការអានឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់យុវជនដែលបានរៀបចំបណ្ណាល័យចល័ត លើកកម្ពស់ការអានទៅដល់មូលដ្ឋាន និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំសកម្មភាពសិក្សា និងការអានសៀវភៅ ឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាទីបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចបន្ថែមថា ការរៀននៅសាលាគឺទទួលបានសញ្ញាបត្រ តែការចេញទៅធ្វើការគឺទទួលបានសញ្ញាឃើញ។ ដូច្នេះ, យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្របន្ថែម និងត្រូវរៀនពេញមួយជីវិត។ សញ្ញាបត្រជួយបើកទ្វារឱ្យយើងចូលទៅកន្លែងធ្វើការ តែសញ្ញាឃើញគឺជួយឱ្យយើងឡើងជណ្តើរម្តងមួយកាំៗ និងរីកចម្រើនទៅមុខទៀត តាមរយៈការរៀនមិនឈប់ឈរ និងការរៀនពីគ្រប់មនុស្សនៅជុំវិញខ្លួនយើង៕

ព័ត៌មានដែលជាប់ទាក់ទង