រដ្ឋបាលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលបានរៀបចំពិធីពិព័រណ៍ថវិកាឃុំសង្គាត់ឆ្នាំ២០២៥!

(ខេត្តកណ្តាល)
នាព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២៥ រដ្ឋបាលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលបានរៀបចំពិធីពិព័រពណ៍ថវិកា ឃុំ.សង្គាត់ឆ្នាំ២០២៥!
គម្រោង!ការលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនៅឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
ក្រោមអធិបតីភាពលោកស្រីហង្ស ចន្ថាអភិបាលរងស្រុកកៀនស្វាយជាតំណាងលោកឡូវសុខសានអភិបាលស្រុកនិងលោកកើត ផេងនាយកអង្គការអភិវឌ្បន៍សហគមន៍(NAS)និងលោកទេព សុផាតមេឃុំបន្ទាយដែក.លោកលោកស្រីក្រុមប្រឹក្សាឃុំនិងលោក.លោកស្រីមេភូមិព្រមព្រមទាំងបងប្អូនប្រជាពលរដ្ឋ។
លោកទេព សុផាតមេឃុំបានឡើងអានរបាយការណ៍ជូនគណៈអធិបតីថា!ក្នុងនាមរដ្ឋបាលឃុំបន្ទាយដែកសូមថ្លែងអំណរគុណជូនគណៈអធិបតីដែលបានឆ្លៀតពេលមមាញឹកអញ្ចើញក្នុងឱកាសពិធីពិព័រណ៍ថវិកាឆ្នាំ២០២៤ របស់ឃុំបន្ទាយដែកនាពេលនេះ។
លោកទេព សុផាតបន្តថា!ឃុំបន្ទាយដែកជាឃុំឃុំមួយក្នុងចំណោមឃុំទាំង៨ក្នុងស្រុកកៀនស្វាយបានលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ១មានប្រវែង៦គីឡូម៉ែត្រ.៥និងមានទីតាំងសាលាឃុំស្ថិតនៅក្នុងភូមិកណ្តាលនិងខាងត្បូងសាលាស្រុកកៀនស្វាយចំងាយ១១គីឡូម៉ែត្រមានព្រំប្រទល់ដូច
ខាងក្រោម។
១/ខាងជើងទល់នឹងឃុំដីឥដ្ឋ។
២/ខាងត្បូងទល់នឹងឃុំសំរោងធំ។
៣/ខាងកើតទល់នឹងស្រុកល្វាឯមខណ្ឌដោយទន្លេមេគង្គ។
៤/ខាងលិចទល់នឹងឃុំកំពង់ស្វាយនិងស្រុកស្អាង។
៥/ឃុំបន្ទាយដែកមានសមាជិកក្រុមប្រឹក្សាឃុំចំនួន១១រូបនឹងស្រី៣រូបដោយចែកចេញជា៦ភូមិ។
លោកមេឃុំបន្តថា!ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារចុះល្បាតក្នុងមូលដ្ឋានឃុំនិងបានបែងចែកជាពីវេនប្រចាំការ។
លោកទេព សុផាតបានលើកឡើងថា!កម្លាំងប៉ុស្តិ៍បានចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព៧ចំណុចនៅទូទាំងឃុំ៧៧លើកមាន ប្រជាពលរដ្ឋចូលរួមចំនួន១២.៩១២នាក់និងស្រី៦.៥១៧នាក់។
លោកទេព សុផាតបានលើកឡើងទៀតថា!ការងារគ្រប់គ្រងថវិកា ក្នុងឆ្នាំ២០២៤ឃុំមានថវិកាសរុបចំនួន១.១១៧.០៣៩.៣៦៨រៀលក្នុងនោះចំណាយលើការអភិវឌ្បន៍មានចំនួន៧៥៣.៦៨៩.៣៦៨រៀល.ចំណាយផ្នែករដ្ឋបាលប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាឃុំ ឧបត្ថម្ភមេភូមិ អនុភូមិ សមាជិកភូមិ.ជំនួយការរដ្ឋបាលភូមិ.ជំនួនការហរិវត្ថុង.ជំនួយការសេវាសង្គម.ការងារសេវាសង្គមនិងការងារគណនេយ្យភាពសង្គមចំនួន៣៦៣.៣៥០.០០០រៀល។
លោកស្រីហង្ស ចន្ថាបានមានប្រសាសន៍ថា!ថ្ងៃនេះលោកស្រីមានកិត្តិយសបានចូលរួមក្នុងកម្មវិធីពិព័រគណនេយ្យថវិកាឆ្នាំ២០២៥នៅសាលាឃុំបន្ទាយដែកនាពេលនេះ។
លោកស្រីអភិបាលរងស្រុកមានប្រសាសន៍ថា!បងប្អូនប្រជាពលរដ្ឋមុននឹងសម្រេចចិត្តធ្វើអាអ្វីមួយត្រូវចេះពិចារណានិងប្រយ័ត្នចាញ់បោកក្រុមជនងងឹតក្រុមនេះមានល្បិចខ្ពស់ណាស់គេបោកបញ្ឆោតយើងថា រកការងារឱ្យយើងធ្វើរួចហើយពួកគេយកយើងទៅធ្វើការខុសច្បាប់នៅក្រៅប្រទស។
លោកស្រី អភិបាលរងស្រុកកៀនស្វាយនឹងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរយើងនៅថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២៥។
ដោយៈប៉ក់សារិទ្
