ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេស​ដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាព​ដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ជាមួយភាពម្ចាស់ការខ្ពស់ ដោយមិនពឹង​ដង្ហើមគេដក


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា​ ឆ្នាំ២០២៥ ថាការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេស​ដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាព​ដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹង​ដង្ហើមគេដក។ ជាឧទាហរណ៍, អគារវិមានសន្តិភាព គឺឈ្មោះបញ្ជាក់អំពីសន្តិភាព​ដែលយើងចង់បាន ត្រូវថែរក្សា និងការពារឱ្យបាន ជាពិសេសកសាង​ដោយ​កូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់។

ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ពេលជីវភាពរស់នៅកាន់តែប្រែប្រួល ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទិញ​សម្ភារៈប្រើប្រាស់ និង មធ្យោបាយធ្វើដំណើរ យើងគ្មានសិទ្ធិហាម​មិនឱ្យគេទិញនោះទេ ដូចនេះ យើងមានតែត្រូវ​ខិតខំ គិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ រាជរដ្ឋាភិបាល បានណែនាំឱ្យសិក្សារៀបចំផ្លូវបន្ថែម ទាំងអាកាស ក្រោមដី ហើយឈាន​ទៅក្រោមទឹក ដោយសម្តេចបវរធិបតី បញ្ជាក់ថា យើងមិនដើរថយក្រោយនោះទេ គឺយើងមានបុរេសកម្ម ដោយគ្រោងធ្វើស្ពានតភ្ជាប់មុននឹងទីក្រុងរីក ឬ​ មានកំណើននៃការរស់នៅ។ ជាក់ស្តែង, ក្នុងទីតាំងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមកសម្ពោធសមិទ្ធផលជាច្រើន សមិទ្ធផលទាំងនេះ គឺជា​សមិទ្ធផលដែលដាក់បម្រើជូនប្រជាពលរដ្ឋប្រើប្រាស់ដោយមិនគិតប្រាក់។
ថ្ងៃនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាដំណើរនៃការអភិវឌ្ឍពីមួយជំហានទៅ​មួយ​ជំហានទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញអំពីបញ្ហានៃការកកស្ទះ មិនមែនត្រឹមតែរឿងអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ តែត្រូវ​គិតអំពីរំហូរចរាចរណ៍ និងចរន្ត​ឱ្យបានល្អប្រសើរ ទើបអាចពិនិត្យ និងដោះស្រាយ។ សម្តេចបវរធិបតី បានបញ្ជាក់អំពី​ការ​គាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សារៀបចំផែនការចរាចរណ៍ និងចរន្តឱ្យបាន​ច្បាស់​លាស់ គោលដៅធានាដល់រំហូរឱ្យបាន និងមិនមានការកកស្ទះ ហើយត្រូវរៀបចំការគិតគូរ ទូទាំង​រាជធានីភ្នំពេញតែម្តង ទាំងចរន្តខាងក្នុង និងការចេញចូលរាជធានីភ្នំពេញ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀប​ចំសួនច្បារសាធារណៈ ដើម្បីបម្រើជូនដល់ប្រជាជនក្នុងការលេងកីឡា កំសាន្ត និងព្រមទាំងបង្កើតភាពទាក់ទាញទេសចរក្នុងស្រុកផង និងឈានទៅទាក់ទាញទេសចរក្រៅស្រុក។ ជាក់ស្តែង, ទេសចរក្នុងស្រុក នាំទេសចរបរទេស ពេលប្រទេសយើងរីកចម្រើន​កាន់តែខ្លាំង កម្រិត​នៃការរស់នៅ ជីវភាព និងស្ថានភាពប្រចាំថ្ងៃនឹងប្រែប្រួលដូចប្រទេស​ជឿនលឿនផងដែរ។ អាស្រ័យហេតុនេះ, យើងអាចនឹងឃើញថាអ្នកមាន​លទ្ធភាពអាចធ្វើដំណើរទៅខេត្តព្រះសីហនុ ឬខេត្តជិតណា​មួយនៃគោលដៅទេសចរណ៍នាចុង​សប្តាហ៍ តែសម្រាប់ប្រជាពលរដ្ឋដែល​មាន​ពេលវេលា​ខ្លី ឬកម្រិតជីវភាពសមល្មម អាចទៅកំសាន្ត​នៅទីធ្លាសាធារណៈ ដែលនៅក្បែរផ្ទះ ឬ ក្នុងរាជធានីភ្នំពេញ ​បាន។

ព័ត៌មានដែលជាប់ទាក់ទង