ព្រះអង្គខឹម សុផនចៅអធិការវត្តស្លាកែតរួមនឹងជាមួយលោកមុត សារិទ្ធមេឃុំគគីរចែកអំណោយជូនប្រជាពលរដ្ឋព្រមទាំងកម្លាំងប្រជាការពារ(ចំនួន១២០នាក់)

(ខេត្តកណ្តាល)
ថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥ ហើយជារៀងរាល់ឆ្នាំឱ្យតែពិធីបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់
ព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្តកណ្ដាល ព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តស្លាកែត ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត និង លោក មុត សារិទ្ធ មេឃុំគគីរ បានជូនទេយ្យទានដល់លោកយាយ លោកតា ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១ កេសតូច ថវិកាចំនួន ២៥០០០រៀល។
ដោយមានការឧបត្ថម្ភពី៖ឯកឧត្ដម ទឹង ស៊ីនី និងលោកជំទាវ
លោក សោម ម៉ៅ និងលោកស្រី អង្ករ ១ ៨០០គីឡូក្រាម។
-លោក តុង ណាំ និងលោកស្រី មី ៥០កេសតូច។
-ឧបាសក គឹម តុង ឧបាសិកា គីម ហ្គិច អង្ករ ១០០០គីឡូក្រាម។
-លោកជំទាវ អ៉ី សូរិយា និងឯកឧត្ដម នំប៉ាវ ១៥០ នំកាឆាយ ១០០ និងថវិកាចំនួន ៦០០ ០០០រៀល
-លោកជំទាវ ណៃ រតនី មី ៥០កេសតូច
-អ្នកស្រី សំរឹទ្ធ ខេមរា និងស្វាមី អង្ករ ១តោនកន្លះ
-កូនចៅលោកតា ថាច់ ញ៉ូ ១០០០ គីឡូក្រាម
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ព្រះអង្គខឹម សុផនមានសង្ឃដីការថា!ថ្ងៃនេះព្រះអង្គរួមជាមួយញាតិញោមនិងលោកមុត សារិទ្ធមេឃុំគគីរនឹងមានអំណោយមួយចំនួនជូនដល់ញោមនៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីននៃប្រពៃណីជាតិខ្មែរយើងឈានចូលមកដល់គឺថ្ងៃទី១៤.១៥.១៦ខែមេសាឆ្នាំ២០២៥ដែលមានរយៈពេលបីថ្ងៃ។
លោកមុតដារិទ្ធមេឃុំគគីរបានថ្លែងថា!ដោយសារកត្តា ប្រទេសជាតិមុខសុខសន្តិភាពក្រោមការដឹកនាំពីសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧បានដឹកនាំប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកច្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រហើយយើងបានប្រារព្វបុណ្យជាតិធំៗជាក់ស្តែងនៅថ្ងៃទី១៤.១៥.១៦ខាងមុខនេះក្នុងប្រទេសកម្ពុជាយើងមានពិធីសង្គ្រាន្តរយៈពេល៣ថ្ងៃ។
សូមជូនពរដល់ពុក.ម៉ែ.បងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ។
លោកមុតសារិទ្ធ
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនឹងនាំគ្នាមកលេងកម្សាន្តនៅវត្តស្លាកែតមានអកកេះលេងរយៈបីថ្ងៃហើយមានរថយន្តមកបាញ់ទឹកចាប់ពីម៉ោង១០.០០នាទីរហូតដល់ម៉ោង០១.០០នាទី។
ដោយៈប៉ក់ សារិទ្ធ
