អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូលកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាលនិងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិលោកអធិការស្រុកកៀនស្វាយប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋានស្រុក!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦លោកអធិការស្រុកកៀនស្វាយបានបញ្ចាលោកនាយប៉ុស្តិ៍ឈើទាលចុះធ្វើការអប់រំក្រុមរថយន្តដឹកដី.ដឹកខ្សាច់!លោកអធិការស្រុកកៀនស្វាយបញ្ចាកម្លាំងបង្គ្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៥នាក់!វត្តស្លាកែតបានរៀបចំពិធីរាប់បាត្រមានព្រះសង្ឃ៥០ព្រះអង្គក្នុងឱកាសបុណ្យមាឃ បូជា!អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតីព្រះវិជ្ចានុរ័ក្ខញាណខឹម សុផនចៅអធិការវត្តស្លាកែតបានប្រារព្វពិធីបុណ្យមាឃ បូជា!អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព និងពន្លឿន ការងារសាងសង់គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ !រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!រដ្ឋបាលឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធ ប្រធានក្រុមប្រឹក្សាឃុំ!កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យប្រុស.ស្រី០៨នាក់ទៅតុលាការករណីគ្រឿងញៀន!សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញផននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់!លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សាអប់រំពិសេសក្រុងតាខ្មៅសមត្ថកិច្ចស្រុកកៀនស្វាយសង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់!ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិក

រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ

ខេត្តកណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់នាយករដ្ឋបាលខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត ត្រូវពិនិត្យឡើងវិញចំពោះ មន្ត្រីទាំងអស់ដែលនៅមានកំរិត ហើយកំរិតត្រឹមណា នឹងត្រូវមានវគ្គបណ្ដុះបណ្ដាលអោយចំគោលដៅ ដើម្បីសម្រេចកាត់បន្ថយមន្ត្រីដែលនៅមានកម្រិត និងឈានដល់ការលុបបំបាត់ចោលនូវពាក្យថាមន្ត្រីមានកម្រិតនៅក្នុងខេត្ត និងក្លាយជាមន្ត្រីដែលមានសក្ដានុពលឡើងវិញ។

ការណែនាំនេះធ្វើឡើងក្នុងពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការផ្ដល់សេវាសាធារណៈល្អ ប្រជាពលរដ្ឋស្រឡាញ់ ដូចនេះមន្ត្រីរបស់យើងត្រូវតែជាមន្ត្រីដែលមានសមត្ថភាព មានសក្ដានុពល ទើបធ្វើឱ្យយើងផ្ដល់សេវាសាធារណៈបានល្អជូនប្រជាពលរដ្ឋ។ ដូចនេះយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ ត្រូវរួមគ្នាក្នុងការកាត់បន្ថយពាក្យថាមន្ត្រីនៅមានកម្រិតនេះអោយក្លាយជាមន្ត្រីដែលមានសក្ដានុពលអោយកាន់តែច្រើនឡើង ដើម្បីរួមគ្នាក្នុងការបំពេញភារកិច្ចអោយកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំមកនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកនៃព្ររាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ ការសូត្រមន្តលើករាសីឆ្នាំថ្មី គឺជាទំនាមទំលាប់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល តែងតែរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ពិសេសបំផុសចលនាបង្កើតនូវភាពសប្បាយរីករាយ តាមទីវត្តអារាមនានាផងដែរ។

ព័ត៌មានដែលជាប់ទាក់ទង