ក្រុមប្រឹក្សាឃុំគគីរបើកកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី០៥ក្រោមអធឹបតីភាពលោកមុត សារិទ្ធ!ថ្នាក់ដឹកនាំខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រី ត្រីមេពូជ និងកូនបង្កង អបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅទន្លេបាទី ស្រុកប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេតឯកឧត្តមបណ្ឌិតគុណ ញឹម អញ្ចើញជាអធិបតីភាពពិធីសំណេះសំណាលនិងនាំអំណោយជូនក្រុមគ្រួសារវិរៈកងទ័ពចំនួន២៤១គ្រួសារ!ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយបានផ្តល់បទសម្ភាស់ដល់ក្រុមអ្នកសារព័ត៍មានថា!បាត់ខ្លួន០៣នាក់ករណីលិចទូក.ង.នៅត្រង់ចំណុចកំពង់ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេវកម្ម” ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលអញ្ចើញសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងនគរបាលស្រុកកៀនស្វាយ!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅបន្ត!លោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកឡូវ សុខសានបាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយធម៏ជាតិខ្យល់កន្ទ្រាក់ដួលផ្ទកិច្ចប្រជុំសាមញ្ញលើកី៤៩អាណត្តិទី០៥ របស់ក្រុមប្រឹក្សាឃុំភូមិធំក្រោមអធិបតីភាពលោកមាន ណាត!លោកស្រីង៉ាម វាសនាជាតំណាងលោកឡូវ សុខសាននាំយកថវិកា.សម្ភារៈចូលបុណ្យ៧ថ្ងៃ(សព)ឪពុកបង្កើតវិរៈកងទ័ព!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំគគីរ »កិច្ចប្រជុំបូកសរុបការងារប្រចំាឆ្នាំ២០២៥.២០២៦និងលើកទិសដៅបន្តឆ្នាំ២០២៧របស់អនុសាខាសមាគមអាចារ្យខ្មែរប្រចាំស្រុកកៀនស្វាយនិលោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តនិងមេបញ្ជាការ អហ ក្រុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក លោកស្រីដឹប អេងអភិបាលរងស្រុកកៀនស្វាយបាននាំយកថវិកា.សម្ភារៈជួយឧបត្ថម្ភដល់វិរៈកងទ័ពកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន!«ពិធីបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំយុវជនគណបក្សឃុំដីឥដ្ឋនិងត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខ

ពិធីបើកឱ្យដំណើរការបន្ទប់ព្យាបាលចលនា នៃមន្ទីរពេទ្យបង្អែកអង្គស្នួល

ខេត្តកណ្តាល៖
ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល បានរៀបចំពិធីបើកឱ្យដំណើរការបន្ទប់ព្យាបាលចលនានៃមន្ទីរពេទ្យបង្អែកអង្គស្នួល ក្រោមជំនួយឧបត្ថម្ភពីអង្គការ KOICA CAMBODIA ក្រោមអធិបតីភាពឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីបើកឱ្យដំណើរការនេះដែរ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ ការបើកបន្ទប់ព្យាបាលដោយចលនានេះ គឺជាសមិទ្ធផលដ៏មានតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសង្គមស៊ីវិលកូរ៉េ សមាគមកូរ៉េសម្រាប់ការស្តារនីតិសម្បទាជនពិការ និងរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា-កូរ៉េ ដើម្បីអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តកណ្តាល និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តថា៖ ការបង្កើតកន្លែងសម្រាប់បន្ទប់ព្យាបាលកាយសម្បទា តាមរយៈសម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល នៅគឺជាការចាក់គ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រព័ន្ធសុខភាពមូលដ្ឋានស្រុកអង្គស្នួល។ ហើយរដ្ឋាភិបាលកូរ៉េ បាននឹងកំពុងអនុវត្តគម្រោងផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតំបន់ជនបទ និងតំបន់ក្រីក្រ ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធវេជ្ជសាស្ត្ររបស់កម្ពុជា បន្ថែមពីលើគម្រោងទាក់ទងនឹងមន្ទីរពេទ្យជាតិនៅតាមទីក្រុងធំៗ។ នៅពេលអនាគត រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា និងពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រសាធារណៈផងដែរ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភសម្ភារៈបច្ចេកទេស សម្រាប់ស្ដារកាយសម្បទា ជនមានពិការភាព ព្រមទាំងបានផ្ដល់នូវក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ និងបច្ចេកទេស ក្នុងការបណ្ដុះបណ្ដាលដល់គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលនាឱកាសនេះ ដែលនេះគឺជាទឹកចិត្តដ៏សប្បុរស មិនអាចកាត់ថ្លៃបាន របស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សព្វថ្ងៃនេះជនមានពិការភាពមានកំណើនកើនឡើងជាបន្តបន្ទាប់ ដោយពិការភាពទាំងនេះបណ្ដាលមកពីកំណើត ជំងឺ គ្រោះថ្នាក់ផ្សេងៗ និងខ្លះទៀតបណ្ដាលមកពីសង្គ្រាម។ កម្ពុជាបានបញ្ចប់សង្គ្រាម ហើយជាប្រទេសដែលគ្មានអ្វីទាំងអស់ ដូចនេះការអភិវឌ្ឍន៍មានការយឺតយ៉ាវជាងប្រទេសដទៃទៀត ដូចនេះការគិតគូចំពោះជនមានពិការភាពនៅមានការខ្វះខាត ហើយការជួយឧបត្ថម្ភសម្រាប់ព្យាបាលដែលអាចជួយស្ដារ និងព្យាបាលដល់ជនមានពិការភាពនៅស្រុកអង្គស្នួល ពិតមានសារៈសំខាន់ណាស់ ក្នុងការរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាលទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ត្រូវពង្រឹង និងពង្រីកនូវសមត្ថភាពរបស់ខ្លួនអោយកាន់តែប្រសើឡើង ក្នុងការស្ដារនីតិសម្បទារបស់ជនមានពិការភាព ត្រូវសហការជាមួយគ្នាអោយបានល្អ ជាមួយក្រុមការងារ ពិសេសក្រុមគ្រូពេទ្យដែលបានមកបង្រៀន ដោយត្រូវរៀនសូត្រទាំងជំនាញមន្ទីរពេទ្យ ថែរក្សាសម្ភារៈអោយបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងអស់គ្នា ហើយត្រូវធ្វើម្ចាស់ការលើខ្លួនឯង នៅពេលជំនួយនេះត្រូវបានបញ្ចប់។ អាជ្ញាធរមូលដ្ឋាន ត្រូវផ្ដល់កិច្ចសហការទាំងស្មារតី សុវត្ថិភាព សន្តិសុខ អោយបានល្អនៅពេលដែលក្រុមការងារចុះនៅក្នុងមូលដ្ឋាន។

ព័ត៌មានដែលជាប់ទាក់ទង